ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការប្រមូលសំរាមនៅក្រុងភ្នំពេញមានលក្ខណៈល្អប្រសើរជាងមុនបន្ទាប់ពីមានក្រុមហ៊ុន៣ប្រជែងគ្នាប្រមូលសំរាម

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន លើកឡើងថាបច្ចុប្បន្ន ការទុកដាក់ ការបែងចែក និងការប្រមូលសំរាមចេញពីក្នុងរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុនបន្ទាប់ពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបី មានការប្រកួតប្រជែងគ្នាដោយប្រមូលសំរាម។

លោក នួន ផារ័ត្ន លើកឡើងដូចនេះនៅក្នុងពេលទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ លើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

លោកអភិបាលរងបន្តថា៖ «ទាំងអស់នេះគឺបានមកពីមានការចូលរួមពីវិស័យឯកជននិងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការទុកដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វា ដែលបានធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានសម្រស់ស្រស់ស្អាតបន្ថែមពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត។ ម្យ៉ាងទៀត គឺដោយសារមួយរយៈចុងក្រោយនេះមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាមដែលធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង»។

គួរឲ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន៣ នឹងចេញប្រតិបត្តិការលើការប្រមូលនិងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញនៅ ក្រោយពីបានសម្រេចជ្រើសរើសអស់រយៈពេល១ឆ្នាំ និងបានប្រគល់សិទ្ធិនិងកិច្ចសន្យាជូន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមហ៊ុនទាំង៣ខាងលើរួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក