ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចប់រដូវកាលភ្លាម! Bayern នាំចូលជើងថ្មីមួយរូបមកពីលីគ Championship អង់គ្លេស

អាល្លឺម៉ង់៖ ក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich បានប្រកាសជាផ្លូវការពីការនាំចូលខ្សែការពារវ័យ ២៣ឆ្នាំ Omar Richards ដោយគ្មានតម្លៃខ្លួនសម្រាប់ការត្រៀមរដូវកាលថ្មី ទាំងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អឺរ៉ុប UEFA Champions League។

Omar Richard វ័យ ២៣ឆ្នាំ ផ្ទេរមកដោយគ្មានតម្លៃខ្លួនពីក្លិបនៅលីគលំដាប់ទី២អង់គ្លេស Reading នឹងត្រូវពាក់អាវលេខ ៣ ក្នុងនាមជាខ្សែការពារនៅ Bayern Munich អមជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥។ លោក Hasan Salihamidzic សមាជិកគណៈប្រតិបត្តិផ្នែកកីឡារបបស់ក្លិបលើកឡើងថា ការមកដល់របស់ Omar គឺជាកាដូផ្នែកបច្ចេកទេសមួយសម្រាប់តំបន់ការពារខាងឆ្វេងរបស់ក្លិប ហើយយើងជឿជាក់ថាគេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមនារដូវកាលខាងមុខ។

ដោយឡែក ខ្សែការពារសញ្ជាតិអង់គ្លេសវ័យក្មេងរូបនេះនិយាយថា៖ "ការផ្លាស់មកកាន់ក្លិប Bayern Munich គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ វាហាក់ដូចជាក្តីស្រមៃក្លាយជាការពិត"។ Omar បន្តថា គេពិតជាមានមោទនភាពក្នុងការពាក់អាវក្លិបមួយក្នុងចំណោមក្លិបធំៗក្នុងពិភពលោក ហើយក៏សង្ឃឹមថានឹងអាចជួយឱ្យក្លិបសម្រេចបានជោគជ័យជាច្រើននាពេលអនាគត ព្រមទាំងទន្ទឹងរង់ចាំយ៉ាងអន្ទះសារសម្រាប់ឱកាសបង្ហាញខ្លួនលើទីលាននាពេលខាងមុខ។ គួរបញ្ជាក់ថា Omar Richard ជាយុវជនកើតនៅទឹកដីអង់គ្លេស និងបានចូលរួមជាមួយថ្នាលយុវជនក្លិប Fulham នៅឆ្នាំ ២០០៨ ដល់ ២០១៣ មុននឹងផ្លាស់ទៅថ្នាលរបស់យុវជនរបស់ Reading នឹងត្រូវបានដំឡើងទៅកាន់ឈុតធំនៅឆ្នាំ ២០១៦។ ៥រដូវកាលកន្លងមកជាមួយ Reading រូបគេបង្ហាញខ្លួនបាន ៩២ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក