លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំចូលអង្ករពីកម្ពុជានៅតំបន់អាស៊ាន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងបណ្ដាប្រទេសអាស៊ាន ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេរហូតដល់ទៅជិត ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១។

នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្ដីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ លើកឡើងថាជាមួយគ្នានេះដែរទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ភាគរយធៀបនឹងឆ្នាំ២០២០។

ក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងការនាំចូលអង្ករពីកម្ពុជាក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១តោន កើនទ្បើងចំនួន ៨ភាគរយបើធៀបនឹងឆ្នាំ២០២០។

លោករដ្ឋមន្រ្តីបានសាទរចំពោះកំណើនពាណិជ្ជកម្មដែលភាគីទាំងពីរសម្រេចបានក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានប្តេជ្ញាចិត្តបន្តរក្សានូវទីផ្សារបើកចំហ និងសម្រួលការវិនិយោគ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេសអង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្ដីលោក Dato’ Seri Mohamed Azmin Ali លើកឡើងថា កម្ពុជានៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ម៉ាទ្បេស៊ី ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ហើយនឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបតិ្តការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រីបានគិតគូរលើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នាលើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា ក៏ដូចជាផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិលើវិស័យផលិតកម្មម្ហូបហាទ្បាល់ និងផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលផលិតកម្មម្ហូបអាហារហាទ្បាល់នៅកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក