អ៊ុយក្រែន៖ រូបថតពីរដ្ឋធានី Kyiv របស់អ៊ុយក្រែន គេឃើញមានរថយន្តជាច្រើនខ្សែ ដែលធ្វើដំណើរចេញពីទីក្រុង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍។ ចរាចរណ៍ខ្លាំងទំនងជាធ្វើដំណើរទៅទិសខាងលិចឆ្ងាយពីកន្លែងដែលឮសំឡេងផ្ទុះនៅព្រឹកនេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មាន CNN បានឮសំឡេងផ្ទុះចេញពីភាគខាងកើតនៃទីក្រុង ក្នុងទិសដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Boryspil ។
ការផ្ទុះក៏ត្រូវបានគេរាយការណ៍ផងដែរនៅផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែនរួមទាំងក្រុង Kharkiv និងទីក្រុងកំពង់ផែ Odessa៕