ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម៉ាឡេស៊ីស្នើដល់កម្ពុជាទិញប្រេងដូងពីខ្លួនសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានស្នើដល់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ឱ្យជ្រើសរើសប្រេងដូងរបស់ម៉ាឡេស៊ីសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០២៣ខាង។ ដែលសំណើរនេះត្រូវសម្ដេចតេជោ ហ៊ុន សែន យល់ព្រម។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅទីស្ដីការគណរដ្ឋមន្ត្រីកាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ ឱ្យពិភាក្សាជាមួយអ្នកដែលធ្វើការផ្គត់ផ្គង់ដើម្បីទិញយកមកទុកប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍កីឡានាឆ្នាំក្រោយ។

សម្ដេចតេជោថ្លែងថា៖ «ឯកឧត្តមនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវសម្រាប់កម្ពុជាប្រើប្រាស់ដូងប្រេងរបស់ម៉ាឡេស៊ីនៅស៊ីហ្គេមឆ្នាំ២០២៣ ហើយយើងបានគាំទ្រសុំឱ្យក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយអ្នកដែលត្រូវធ្វើការផ្គត់ផ្គង់ដើម្បីទិញ។ តាមពិតទៅប្រទេសរបស់យើងបានប្រើប្រាស់ដូងប្រេងរបស់ម៉ាឡេស៊ីច្រើនរួចមកហើយ»។

ប្រេងដូងត្រូវបានធ្វើឡើងចេញពីសាច់ដូងស្រស់ ឬសាច់ដូងស្ងួត ហើយចម្រេញចេញជាប្រេង។

ប្រេងដូចអាចយកទៅប្រើប្រាស់បានច្រើនដូចជា ធ្វើម្អូប ឬយកទុកលាបជាដើម។ ប្រេងដូងមានអាយុកាល ប្រមាណ ៣៩៦០ឆ្នាំ ដោយលោក Alexander P. Ashbourne គឺជាអ្នកបង្កើតការចម្រាញ់ប្រេងដូងមុនគេ។

ដូងប្រេងត្រូវបានអ្នកលេងកីឡារនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន។ ការសិក្សាបានបង្ហាញថា ប្រេងដូងអាចបង្កើនអត្រាមេតាបូលីស និងជួយដុតបំផ្លាញជាតិខ្លាញ់។ ប្រេងដូងក៏ត្រូវបានគេបង្ហាញថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ហើយអាស៊ីត lauric របស់វាជួយលើកកម្ពស់ប្រព័ន្ធភាពស៊ាំដ៏រឹងមាំ ដែលជាតម្រូវការចាំបាច់សម្រាប់អត្តពលិកកីឡាណាមួយ។

ក្រៅពីនេះ ប្រេងដូងអាចជួយឱ្យមានថាមពលរហ័សរហួន ដុតខ្លាញ់លើរាងកាយ ជួយសារធាតុចិញ្ចឹម និងកាត់បន្ថយការរលាក។

បច្ចុប្បន្នបើតាមតម្លៃលើទីផ្សារអន្តរជាតិ ប្រេងដូងមានតម្លៃ ១៤២៥ដុល្លាក្នុងមួយតោន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក