អន្តរជាតិ៖ រូបភាពពីសេវាតាមដានការហោះហើរ Flightradar24 បង្ហាញគ្មានជើងហោះហើរណាមាននៅលើដែនអាកាស លើអ៊ុយក្រែន និងភាគខាងលិចនៃប្រទេសរុស្ស៊ីទៀតទេ ដោយយន្តហោះនៅក្នុងតំបន់កំពុងវាងទិសដៅ ក្រោយរុស្ស៊ីបានបើកការវាយប្រហារអ៊ុយក្រែននោះ។
នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ អាជ្ញាធរអាកាសចរណ៍អ៊ុយក្រែនបានចេញសេចក្តីជូនដំណឹងមួយស្តីពីការរឹតបន្តឹងដែនអាកាសរបស់ប្រទេស ដោយគ្របដណ្តប់តំបន់ជុំវិញទីក្រុង Kyiv, Dnipro, Lviv, Odessa និង Simferopol ។
និយតករអាកាសចរណ៍អឺរ៉ុបក៏បានព្រមានថា យន្តហោះស៊ីវិលណាក៏ដោយនៅជិតព្រំដែនអ៊ុយក្រែនអាចប្រឈមនឹង "ហានិភ័យខ្ពស់" ត្រូវបាញ់ទម្លាក់៕