ក្រុងគៀវ៖ ស្ថានីយ៍រថភ្លើងក្រោមដីនៅរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានក្លាយទៅជាលេនដ្ឋាន ដែលពលរដ្ឋអ៊ុយក្រែននាំគ្នាទៅពួកដើម្បីគិចពីការវាយប្រហារណាមួយរបស់រុស្ស៊ី ។
បើតាមអ្នកសារព័ត៌មាន CNN បានបញ្ជាក់ថា៖ «ពេលនេះ ស្ថានីយ៍បានពេញហើយ»។
អ្នករាយការណ៍ទូរទស្សន៍ CNN នៅទីក្រុង Kyiv លោក Matthew Chance បាននិយាយថា៖ «ខណៈពេលដែលយើងឮសំឡេងស៊ីរ៉ែនទាំងនោះ ពេលមានការវាយឆ្មក់តាមអាកាស អ្នកអាចស្រមៃមើលថាតើប្រជាជននៅទីក្រុងនេះមានការភ័យស្លន់ស្លោប៉ុណ្ណា ដែលពួកគាត់ត្រូវរត់ចេញពីផ្ទះ ស្របពេលដែលមានការផ្ទុះផ្គរលាន់ដែលកំពុងកើតឡើងនៅជុំវិញខ្លួន»៕