ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Breaking News: រុស្ស៊ីចាប់ផ្ដើមវាយអ៊ុយក្រែន ខណៈលោក Joe Biden បួងសួងសុំឱ្យប្រជាជនអ៊ុយក្រែនរួចពីគ្រោះថ្នាក់

ម៉ូស្គូ៖ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុងផ្សេងៗគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានពង្រាយទាហាននៅឆ្នេរសមុទ្រភាគខាងត្បូងអ៊ុយក្រែននៅថ្ងៃនេះ។

ទីភ្នាក់ងារព័ត៌មាន Interfax បាននិយាយថា សំឡេងគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅជិតអាកាសយានដ្ឋានសំខាន់របស់រដ្ឋធានី ហើយសំឡេងស៊ីរ៉ែនប្រកាសអាសន្នត្រូវបានគេឮពេញទីក្រុង។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅលើ Twitter ថា៖ «លោក ពូទីន បានចាប់ផ្តើម ការលុកលុយអ៊ុយក្រែនហើយ ។ ទីក្រុងដែលមានធ្លាប់សន្តិភាពរបស់អ៊ុយក្រែន ស្ថិតនៅក្រោមការវាយប្រហារ»។

ភ្លាមៗប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រតិកម្មចំពោះការលុកលុយដែលសហរដ្ឋអាមេរិកបានព្យាករណ៍អស់ជាច្រើនសប្តាហ៍មកហើយ បាននិយាយថា៖ «គាត់បានបួងសួងដល់ប្រជាជនអ៊ុយក្រែន ព្រោះពួកគេទទួលរងការវាយប្រហារដោយអយុត្តិធម៌ ដោយកងកម្លាំងយោធារុស្ស៊ី»។

រុស្ស៊ីបានទាមទារឱ្យបញ្ចប់ការពង្រីកខ្លួនទៅទិសខាងកើតរបស់ណាតូ ហើយលោកពូទីនបានលើកឡើងម្តងទៀតនូវជំហររបស់គាត់ថា សមាជិកភាពអ៊ុយក្រែនក្នុងអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកគឺមិនអាចទទួលយកបានទេ។

មកដល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មជ្ឈមណ្ឌលបញ្ជាការយោធាក្នុងទីក្រុង Kyiv និងទីក្រុង Kharkiv នៅភាគឦសានត្រូវបានវាយប្រហារដោយកាំជ្រួច ខណៈទាហានរុស្ស៊ីបានចុះចតនៅទីក្រុងកំពង់ផែភាគខាងត្បូង Odessa និង Mariupol ហើយ។

អ្នកសារព័ត៌មាន Reuters បានឱ្យដឹងថា កាត់បានឮសំឡេងផ្ទុះខ្លាំងចំនួនបីនៅ Mariupol ។

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បាននិយាយថា ក្រុមអ្នកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បាននិយាយថា ពួកគេបានបើកការវាយលុកលើទីក្រុង Shchastia ដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅភាគខាងកើត ហើយការវាយប្រហារនៅទីក្រុង Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែនផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក