ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាប្រារព្ធ «ទិវាជាតិយល់ដឹងអំពីមីន» លើកទី២៣ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើទឹកដីខេត្តព្រះវិហារ អាជ្ញាធរមីនកម្ពុជាបានរៀបចំប្រារព្ធខួបលើកទី២៣ «ទិវាជាតិយល់ដឹងអំពីមីន» ដោយយល់ឃើញពីសារៈសំខាន់ និងដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគ្រប់រូបភាព ជាការបញ្រ្ជាបការយល់ដឹងអំពីមីននៅកម្ពុជាដល់ប្រជាពលរដ្ឋ។

អនុប្រធានទី១ អាជ្ញាធរកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះវិហារ សម្រាប់រៀបចំទិវាជាតិបន្ទាប់ពីឆ្នាំ២០១៦។

ខេត្តព្រះវិហារ ក៏ជាខេត្តបានរងគ្រោះដោយសារសង្រ្គាមដ៏ធ្ងន់ធ្ងរ មិនខុសពីខេត្តផ្សេងទៀតដែរ។ តាមទិន្នន័យផ្ទៃដីប្រមាណ ១៤៣គីឡូម៉ែត្រក្រឡា បានបោសសម្អាតរួច រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្ស ២៩ ៧៤៦គ្រាប់មីនប្រឆាំងរថក្រោះ ៤៤០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៨២ ៣៦០គ្រាប់ ព្រមទាំងបានផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នក ទទួលផលចំនួន ៨៧៦ ២៧៥នាក់ ដោយនៅសល់ផ្ទៃដីប្រមាណ ២៨៨ គីឡូម៉ែត្រក្រឡាទៀត នៅប្រឈមនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆតា ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

លោក លី ធុជ ក៏បាន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ។

ជាមួយគ្នានេះលោកបានសម្តែងការសោកស្តាយ នៃការបាត់បង់អាយុជីវិតយុទ្ធជនការពារជាតិម្នាក់ និងវីរៈបុរសដោះមីន៣រូប នៅទឹកដីខេត្តព្រះវិហារថ្មីៗនេះ ដែលជាសោកនាដកម្មដ៏ធំធេង។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Tina Redshaw មានប្រសាសន៍ថា៖ «ទិវាជាតិនៃការយល់ដឹងអំពីមីនថ្ងៃនេះមានតម្រូវការសម្រាប់ការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ។ ខ្ញុំមានមោទនភាពដែលចក្រភពអង់គ្លេសបន្តធ្វើជាម្ចាស់ជំនួយដ៏សំខាន់ និងជាអ្នកគាំទ្រចំពោះការសន្យារបស់កម្ពុជាក្នុងការប្រកាសប្រទេសគ្មានមីន ហើយចាប់ពីឆ្នាំ ២០១០ ដល់បច្ចុប្បន្ន ចក្រភពអង់គ្លេសបានផ្តល់ថវិកាចំនួន ២៤ លានដុល្លារដល់ Halo Trust, MAG និង NP ដែលជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ដែលធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុតមួយក្នុងការរួមចំណែកក្នុងសកម្មភាពមីននៅកម្ពុជា។

លោកស្រីបានបញ្ជាក់ថា៖ «តាមរយៈការធ្វើការរួមគ្នា ខ្ញុំជឿថាយើងអាចសម្រេចបានប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។

ជាមួយគ្នានេះផងដែរ តំណាងនិវេសនដ្ឋាន UNDP ប្រចាំនៅកម្ពុជា លោកស្រី Alissar Chaker បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតមីន និងមហិច្ឆតានៃការដឹកនាំរបស់ព្រះរាជាណាចក្រ និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥។

លោកស្រីបានបញ្ជាក់ថា៖ «ខណៈពេលដែលយើងដំណើរការលើការបោសសម្អាតនោះ យើងមិនត្រូវភ្លេចនូវសសរស្តម្ភចំនួន៥ ផ្សេងទៀតនៃសកម្មភាពមីននោះគឺ ការអប់រំហានិភ័យមីនដើម្បីកាត់បន្ថយហានិភ័យនៃការរងរបួសដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដោយការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយាតាមរយៈសាធារណៈ។ យុទ្ធនាការព័ត៌មាន ការអប់រំ និងបណ្តុះបណ្តាល និងទំនាក់ទំនងជាមួយសហគមន៍។ ការអប់រំអំពីហានិភ័យមីនកាត់បន្ថយហានិភ័យដល់កម្រិតមួយដែលមនុស្សនៅតែអាចរស់នៅដោយសុវត្ថិភាព និងបង្កើតឡើងវិញនូវបរិយាកាសដែលការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមអាចកើតឡើងដោយសេរីពីឧបសគ្គនៃការបំពុលដោយគ្រាប់មីន»។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះវិហារ សម្រាប់រៀបចំទិវាជាតិនេះ ដែលយើងបានរៀបចំលើកទី១ នៅកន្លែងនេះដដែល កាលពីឆ្នាំ២០១៦។ កាលពីខួបលើកទី២២ ឆ្នាំ២០២១ អាជ្ញាធរមីនបានគ្រោងនឹងរៀបចំប្រារព្ធពិធីនៅខេត្តព្រះវិហារ ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៃការរីករាលដាលជម្ងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្អាកពិធីនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក