ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការងារ និងសេដ្ឋកិច្ច

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការងារ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។

ក្នុងជំនួបនាថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី វិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅម៉ាឡេស៊ីផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរបានលើកទឹកចិត្តដល់ធុរជន និងវិនិយោគគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលនឹងផ្តល់នូវក្របខណ្ឌច្បាប់ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។ ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber security) នៅប្រទេសកម្ពុជា។

ជាមួយគ្នានេះភាគីទាំងពីរក៏បានផ្តល់អាទិភាពដល់ការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មបង្កើតថ្មី (startups) និងរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីលើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្តាក់ទុនរកស៊ីរបស់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។

ក្រៅពីនេះភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ២០២១ ដោយម៉ាឡេស៊ីទទួលបាន៣,៥% និងកម្ពុជាទទួលបាន៣% និងព្រមទាំងត្រូវបានព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៀតសម្រាប់ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក