ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខួប៤៣ឆ្នាំនៃការជួបជុំគ្នាវិញរវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នាឱកាសខួបទី៤៣ នៃការជួបជុំគ្នាឡើងវិញរវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។ សម្ដេចតេជោបានរៀបរាប់នូវរឿងដែលមិនបានដឹងមួយចំនួននៅពីក្រោយការជួបជុំគ្នាវិញរវាងសម្ដេចទាំងពីរ។

សម្ដេចបានចំណាយពេលសរសេររៀបរាប់នៅក្នុងហ្វេសបុករបស់សម្ដេចនូវសារមួយនាថ្ងៃនេះដោយថាជាដំណើររឿង ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់សម្ដេចនិងភរិយាជូនពលរដ្ឋដែលចង់ដឹងផង។

ដំណើរក្រោយការជួបគ្មាវិញរវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានសម្ដេចតេជោរម្លឹកឡើងវិញយ៉ាងដូច្នេះថា៖ «ល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។ ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។ ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។ បន្ទាប់ពីបាយល្ងាចនិងក្រោយដឹងរឿងនំបុ័ងនៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង ១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញុំបកស្ករគ្រាប់ប្រគល់អោយ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំឃើញក៏បកសំបកស្ករគ្រាប់អោយ តែគាត់អោយញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃកុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ»។

កូនប្រុសរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត បានបន្តហៅសម្ដេចថា «ពូ» ជាង១ខែទើបហៅសម្ដេចថា «ពុក» វិញ។

សម្ដេចតេជោបានរៀបរាប់ដំណើររឿងនេះថា៖ «ប្រហែលម៉ោង៩យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើងទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិនឮសម្លេងកូនទៀតផង។ ដោយមិនឮសម្លេងកូនខំបើកភួយឡើងវិញស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។

សម្ដេចសង្ឃឹមថាវគ្គនេះនឹងអាចបង្កើតជាឈុតឆាកមួយនៅក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មីដែលកំពុងថតនាពេលបច្ចុប្បន្នបាន។

សម្ដេចតេជោបញ្ជាក់ថា៖ «ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមីកំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក