ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជនអន្តោប្រវេសន៍ដែលមានប័ណ្ណស្នាក់អចិន្ត្រៃយ៍នៅកម្ពុជាមានជាង ៩ម៉ឺននាក់ ភាគច្រើនជាជនជាតិវៀតណាម

ភ្នំពេញ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានឱ្យដឹងថា ជនបរទេសដែលបានដាក់ពាក្យស្នើឱ្យទទួលស្គាល់ស្នើសុំប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍ មានចំនួន មនុស្ស ៨៩ ៧៨៦នាក់ ដោយក្នុងនោះ ក្នុងនោះជនជាតិវៀតណាមមាន ៨៩ ៤៩១នាក់ និងស្រី ៤២ ៨២៤នាក់ ដែរស្មើរនឹងប្រមាណ ៩៩ភាគរយនៃចំនួនប័ណ្ណដែលបានស្នើសុំសរុប។

នៅក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ោ ភក្តិ បានបន្តថាការងារគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា គិតត្រឹមថ្ងៃបិទឱសានវាទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា យុទ្ធនាការជំរឿនសិ្ថតិ និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះជនបរទេសដែលបានដាក់ពាក្យស្នើឱ្យទទួលស្គាល់ស្នើសុំប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ២៨ ៩៤៥ គ្រួសារ មានមនុស្ស ៨៩ ៧៨៦នាក់ រួមមាន ១១សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមាន ៨៩ ៤៩១នាក់ ស្រី ៤២ ៨២៤នាក់។

លោកបានបន្ថែមថា ក្រសួងបានផ្តល់ប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍សម្រាប់មនុស្សដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ៦៥ ១៥៨នាក់ ផ្តល់ប័ណ្ណបន្តសុពលភាពដែលមានរយៈពេល ២ឆ្នាំម្តង ដែលមាន ១៩ ៥៦១ប័ណ្ណ ដោយបន្តលើកទី១បាន ១៥ ៩៣៣ លើកទី២បាន ៣ ៥៦៧នាក់ លើកទី៣បាន ៥២នាក់ និងបន្តសុពលភាពលើកទី៤ចំនួន ៩នាក់។

ក្រសួងក៏បានបញ្ជាក់ថា តាមការស្រាវជ្រាវលើកការផ្តល់ប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍ពិនិត្យឃើញថា មានអន្តោប្រវេសន៍សរុបចំនួន ៩ ៩២៤នាក់ ដែលមិនបានបន្តសុពលភាពក្នុងនោះឆ្នាំ២០១៨ មានចំនួន១ ១៧៨នាក់ ឆ្នាំ២០១៩មានចំនួន ១ ២៨៨នាក់ ឆ្នាំ២០២០មានចំនួន ៨៤៤នាក់ និងឆ្នាំ២០២១ មានចំនួន ៦ ៦១៤នាក់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងមានវិធានការជំរុញឱ្យពួកគេគោរពត្រឹមត្រូវ តាមច្បាប់ ផ្អែកតាមអនុក្រឹតលេខ ១២៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងបានរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងឯកសារជនអន្តោប្រវេសន៍នៅកម្ពុជា ហៅកាត់ថា IMS ។

ឆ្នាំ២០២១ សមត្ថកិច្ចបានបង្រ្កាបករណីឆ្លងដែនខុសច្បាប់បានចំនួន ៦៦៧ លើក មនុស្ស ៤៣៣៣ នាក់មាន ៨សញ្ជាតិ ក្នុងនោះបានបណ្តេញចេញតាមច្រកទ្វារអន្តរជាតិបាន ៣ ៧៩៤នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក