លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

សម្តេចតេជោ ថាបើចង់ដករដ្ឋមន្ត្រីម្នាក់ត្រូវការពេលតែ ២៤ម៉ោងតែប៉ុណ្ណោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើចង់ដករដ្ឋមន្ត្រីចេញម្នាក់គឺត្រូវការពេលតែ ២៤ ម៉ោងតែប៉ុណ្ណោះ។ សម្តេចថ្លែងបែបនេះ បន្ទាប់ពីបានស្តីបន្ទោសរដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន ដែលថាជារដ្ឋមន្ត្រីមិនចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត បន្ទាប់ពីមានសារឆ្លើយឆ្លងរវាងក្រសួងកសិកម្មនិងក្រសួងសេដ្ឋកិច្ចរឿងសាច់ជ្រូកកាលពីកន្លងទៅ។

សម្តេចមានប្រសាសន៍ថា សម្តេចមិនចង់ឱ្យមានការដករដ្ឋមន្ត្រីនៅពាក់កណ្តាលអាណត្តិឡើយ។

សម្ដេចតេជោមានប្រសាសន៍បែបនេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក