ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោព្រមានដុតឡានគេចពន្ធចោល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកដែលប្រើប្រាស់ឡានគេចពន្ធ ថាអាចនឹងប្រើវិធានការដុតចោលតែម្តងដើម្បីជាគំរូ និងបញ្ចប់បញ្ហាគេចពន្ធរាំរ៉ៃ។

ថ្លែងនៅក្នុងពិធិបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចមានប្រសាសន៍ថា៖ «កាលមុនយើងបានបន្ធូរបន្ថយការបង់ពន្ធ ១០% ដល់រថយន្តដែលមិនទាន់បង់ពន្ធនាំចូល តែពេលនេះបានហួសថ្ងៃចឹងត្រូវបង់ពេញ»។

សម្ដេចបានរំលឹកកាលពីអំឡុងឆ្នាំ៩០ ដែលពេលនោះចាប់ឡានដឹកឈើចាប់បានហើយត្រូវបានក្រុមជនខិលខូចចរចារហើយដោះលែងវិញ ពេលនោះដើម្បីបញ្ចប់បញ្ហានេះសម្តេចតេជោបានបញ្ជាឱ្យដុតចោលតែម្តងជាគំរូ ដោយព្រមានធ្វើរឿងនេះលើឡានអត់ពន្ធដូចគ្នា។

សម្តេចបញ្ជាក់ច្បាស់ថា៖ «ឥឡូវរឿងឡានអត់ពន្ធ បើរកឃើញឡានណាអត់ពន្ធផ្ទះណាក៏ដោយក៏ត្រូវចាប់យកដែរ»៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក