ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិធីរក្សាក្លិនខ្លួន

សុខភាព : ការរក្សាក្លិនខ្លួនគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សប្រុសស្រីគ្រប់រូប មិនវ័យក្មេង វ័យជំទង់ ឬវ័យចំណាស់យ៉ាងណានោះទេ។ ប្រសិនបើអ្នកមិនបានថែរក្សាកិ្លនខ្លួនរបស់អ្នកទេ មនុស្សនៅជុំវិញអ្នកដែលមិនចូលចិត្តក្លិនខ្លួនអាក្រក់នឹងអាចមិនហ៊ាននៅក្បែរអ្នក។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអាចជួយរក្សាក្លិនខ្លួនរបស់អ្នកឱ្យរក្សាបានល្អ។

១.តមទទួលទានអាហារមានក្លិនឆួល បារី និង ស្រា៖
មើមខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ក្រោយពេលទទួលទានរួចមកក៏ត្រូវពោះវៀនស្រូបយកអស់ ហើយឆ្លងតាមរយៈប្រព័ន្ធឈាមក៏បញ្ជូនទៅដល់សួតទើបបញ្ចេញមកក្រៅរាងកាយវិញ ក៏បង្កើតបានជាក្លិនស្អុយមាត់ ។ ម្យ៉ាងវិញទៀតចំពោះចំណីអាហារដែលមានជាតិហីរ ដូចជាម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើនការបញ្ចេញញើស ហើយក៏បង្កើននូវក្លិនខ្លួនអាក្រក់ ។

២.ត្រូវទទួលទានបន្លែស្រស់និងផ្លែឈើឱ្យបានច្រើន៖
ចំពោះចំណីអាហារដែលមានរសជាតិឆួរ និងខ្លាញ់ច្រើន គឺបណ្ដាលឱ្យប្រព័ន្ធរំលាយអាហារដំណើរការមិនបានស្រួល ព្រមទាំងមានក្លិនមាត់ស្អុយទៀតផង។ ដូច្នេះលោកអ្នកគួរគប្បីទទួលទានបន្លែស្រស់ និងផ្លែឈើឱ្យបានច្រើនព្រោះវាអាចជួយសម្រួលក្នុងការបត់ជើងធំ។ ម្យ៉ាងទៀតនៅក្នុងបន្លែស្រស់ និងផ្លែឈើសម្បូរទៅដោយជីវជាតិ A និង C ដែលអាចការពារកុំឱ្យកើតជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឱ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើង កាលបើមានកង្វះខាតសារធាតុស័ង្កសី (Zinc) អាចជះឥទ្ធិពលអាក្រក់ដល់សមត្ថភាព នៃការបញ្ចេញជាតិពុលពីក្នុងរាងកាយក៏បណ្ដាលឱ្យមានក្លិនអាក្រក់។ ដូច្នេះលោកអ្នកអាចទទួលទានសាច់គោ ឬក៏ពងមាន់ដើម្បីជួយប៉ូវបន្ថែម។

៣.ក្នុងមួយថ្ងៃត្រូវទទួលទានទឹក៨កែវ៖
ទឹកមាត់ឬកំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ ការបន្ថយ ទម្ងន់,ការទទួលទានសុរា និងជំងឺផ្តាសាយ អាចបណ្តាលឱ្យស្ងួតបំពង់ក និងក្លិនស្អុយមាត់។ ដូច្នេះលោកអ្នកត្រូវទទួលទានទឹកឱ្យបានច្រើន (មួយថ្ងៃ៨កវ) ឬ ក៏បៀមស្ករកៅស៊ូ ដើម្បីធ្វើឱ្យទឹកមាត់រអិល និងក្រអូមមាត់មានក្លិនក្រអូបប្រហើរឡើងវិញ។

៤.វិធីរក្សាក្លិនខ្លូនតាមក្បួនគ្រូចិនសែ៖
ក្លិនមាត់ស្អុយ : ត្រូវបៀមស្លឹកតែ៣-៤ត្រួយ រួចហើយទំពារយឺតៗ ម្យ៉ាងទៀតលោកអ្នកអាចទទួលទានទឹកផ្លែផ្លុង និងទឹកការ៉ុតដើម្បីកម្ចាត់ធាតុក្តៅ និងបំបាត់ក្លិនអាក្រក់។

ក្លិនក្លៀកស្អុយ : ត្រូវប្រើមើមខ្ញី (ហាន់ជាបន្ទរ) យកមកជូតនៅតង់
ក្លៀកក្នុងមួយថ្ងៃជូត ២ដង។

ក្លិនជើងស្អុយ : ត្រូវដាក់សាច់ជូរស មួយដុំទម្ងន់ ៦០ក្រាមត្រាំទៅក្នុងទឹកមួយចាន់កាធុន(ធំល្មម)។ បន្ទាប់មកត្រាំជើងនៅក្នុងចានកាធុននោះ។ត្រាំមួយថ្ងៃ ១ដង ហើយត្រាំម្តងៗក្នុងរយៈពេល ៣០នាទី។ ត្រាំរបៀបនេះ ជាបន្តបន្ទាប់រហូតដល់ ៣ទៅ ៥ថ្ងៃ ទើបមានប្រសិទ្ធភាពអាចបំបាត់ក្លិនជើងស្អុយបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក