BREAKING NEWS: សម្ដេចតេជោចង្អុលមុខស្ដីបន្ទោសរដ្ឋមន្ត្រីកសិកម្មដែលថាមិនព្រមសហការជាមួយរដ្ឋមន្ត្រីផ្សេង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចង្អុលមុខនិងស្ដីបន្ទោសដល់រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន ដែលសម្ដេចថា ជារដ្ឋមន្ត្រីមិនចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត បន្ទាប់ពីមានសារឆ្លើយឆ្លងរវាងក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច រឿងសាច់ជ្រូកកាលពីកន្លងទៅ។
សម្ដេចតេជោថា៖ «គេប្រជុំតែលោកឯងមិនទៅ! មិនមែនតែលោកឯងដឹកនាំក្រសួងកសិកម្មត្រួតសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? […] របៀបធ្វើការរបស់ឯកឧត្តមជារបៀបជិះសេះមើលផ្កា»។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕














