ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្នើដល់ក្រសួងស្ថាប័នរដ្ឋកាត់បន្ថយការចំណាយដើម្បីជួយដល់រដ្ឋាភិបាលក្នុងការទប់ទល់បញ្ហាចំពោះមុខក្នុងពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្ដេចថ្លែងថាក្នុងអំឡុងដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលបានចំណាយជាច្រើនដើម្បីទិញវ៉ាក់សាំង ផ្គត់ផ្គង់ដល់ពលរដ្ឋរងគ្រោះ ទិញថ្នាំព្យាបាល និងការងារជាច្រើន ដែលជាចំណាយចាំបាច់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេចស្នើដល់ក្រសួងស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយមិនចាំបាច់ដើម្បីត្រៀមនៅពេលមានបញ្ហាជាយថាហេតុណាមួយ។
សម្ដេចតេជោថ្លែងថា៖ «កន្លែងខ្លះត្រូវជៀសរួចត្រូវជៀសសិនទៅ ពន្យាសិនទៅ»។
សម្ដេចថ្លែងបែបនេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕