ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្នើដល់មន្ត្រីទាំងអស់ត្រូវអនុវត្តន៍ការបង់ពន្ធឱ្យបានត្រឹមត្រូវដើម្បីឱ្យរដ្ឋមានលុយគ្រប់គ្រាន់សម្រាប់ចំណាយ។ សម្ដេចប្រកាសមិនបណ្ដែតបណ្ដោយឱ្យមានវប្បធម៌រួចពន្ធ ឬគេចពន្ធបន្តទៀតទេ។
សម្ដេចតេជោថ្លែងថា បន្ទាប់ពីសម្ដេចមានវិធានការក្ដៅដែលតម្រូវឱ្យឡានដែលគេចពន្ធទាំងអស់ចូលមកបង់ពន្ធរដ្ឋប្រមូលចំណូលបានជាង៥១លានដុល្លារ។ សម្ដេចស្នើដល់មន្ត្រីទាំងអស់យករថយន្តរបស់ខ្លួនមកបង់ពន្ធឱ្យបានគ្រប់គ្នា។
សម្ដេចតេជោថ្លែងថា៖ «បើរដ្ឋគ្មានចំណូលតើបានអ្វីចំណាយ?»
សម្ដេចថ្លែងបែបនេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕







