ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្តេចតេជោ ចង់ឱ្យ តំបន់ណាដែលមានឥស្លាមច្រើនត្រូវដាក់ឥស្លាមម្នាក់ជាអភិបាលរង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនឥស្លាមពង្រឹងសមត្ថភាពរបស់ ដែលអាចធ្វើជាមន្រ្តីនៅទីតាំងដែលមានបងប្អូនឥស្លាមច្រើន យ៉ាងហោចណាស់ត្រូវមានអភិបាលរងម្នាក់ ឬអភិបាលស្រុក។

ថ្លែងនៅក្នុងពិធិបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចបានលើកឡើងថា៖ «ឧទាហរណ៍មានបញ្ហារកើតឡើងនៅតំបន់ដែលមានឥស្លាមរស់នៅច្រើន ចឹងមានតែមន្ត្រីជា ឥស្លាមនោះហើយដែលងាយដោះស្រាយ…. ប៉ុន្តែគាត់ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ដើម្បីបំពេញការងារ»។

សម្តេចបានលើកឡើងថា មានវិសោធនកម្មច្បាប់ដើម្បីបង្កើនចំនួនកៅអីសម្រាប់គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ដែលផ្តល់ឱកាសឱ្យបងប្អូនខ្មែរឥស្លាមធ្វើការជាមន្ត្រីងាយស្រួលធ្វើទំនាក់ទំនងក្នុងសហគមន៍។

សម្តេចបញ្ជាក់ថា នេះមិនមែនជាកូតានោះទេ តែនេះជាគោលនយោបាយ ហើយអំពាវនាវឱ្យបងប្អូនឥស្លាមពង្រឹងសមត្ថភាព មិនមែនតំណែងចេះតែដាក់ទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក