វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

Facebook បើកដំណើរមាតិកាឱ្យបង្ហោះវីឌីអូខ្លីដែលស្រដៀងនឹង Tik Tok ហើយអាចរកចំណូលបាន

អន្តរជាតិ៖ ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃអង្គារថា Facebook កំពុងចាប់ផ្តើមមុខងារវីដេអូខ្លីរបស់ខ្លួនដែលមានឈ្មោះថា Reels ទៅកាន់ប្រទេសជាង ១៥០ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះវីឌីអូ និងអាចអាចរកលុយបានទៀតផង។

Meta បានបើកដំណើរការ Reels នៅលើបណ្តាញទំនាក់ទំងសង្គមរបស់ខ្លួនដែលត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងជាមួយនឹងកម្មវិធីវីដេអូខ្លីដ៏ពេញនិយម TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance។

នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃអង្គារថា៖ «Reels គឺជាទម្រង់មាតិកាមុខងារនេះត្រូវបានរៀបចំផ្តួចផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅមកម្ល៉េះ ហើយថ្ងៃនេះយើងកំពុងធ្វើឱ្យវាអាចប្រើបានសម្រាប់មនុស្សគ្រប់គ្នានៅលើ Facebook ទូទាំងពិភពលោក»។

លោក Mark និយាយថា ខ្លួនកំពុងពង្រីកកម្មវិធីរបស់ខ្លួនដើម្បីឱ្យប្រាក់រង្វាន់ដល់អ្នកបង្កើតវីឌីអូខ្លីនេះទៅកាន់ប្រទេសជាច្រើនទៀត ហើយកំពុងសាកល្បងការផ្សាយពាណិជ្ជកម្មលើវីឌីអូ ហើយអ្នកដែលបង្ហោះវីឌីអូនឹងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

នៅក្នុងការប្រកាសកាលពីថ្ងៃអង្គាររបស់ខ្លួន Meta ក៏បាននិយាយផងដែរថា ខ្លួននឹងបញ្ចេញការធ្វើបច្ចុប្បន្នភាពសម្រាប់អ្នកប្រើប្រាស់ Reels ដែលវីឌីអូរបស់ពួកគេនឹងឃើញនៅលើមុខងារ Stories និង Feeds ហើយអ្នកលេងហ្វេសបុកក៏អាច Like, Comment ឬ Share បានទៀតផង។

នៅក្នុងគម្រោងនេះ ក្រុមហ៊ុន Meta បានអះអាងថា ខ្លួននឹងវិនិយោគទឹកប្រាក់ទំហំជិត ១ពាន់លានដុល្លារ ដើម្បីជួយឱ្យ Creator រកចំណូលបានពីមុខងារ Reels នៅពេលអ្នកទស្សនាវីដេអូរបស់ពួកគេ ហៅថា Reels Play Bonus អាស្រ័យទៅលើគុណភាពវីដេអូរបស់ពួកគេទាំងលើ Facebook និង Instagram៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក