ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

លោក Jeff Bezos ស្ថាបនិក Amazon ចុះចេញពីតំណែង CEO នៅខែកក្កដានេះ

ពិភពលោក៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងលាលែងពីតំណែងជា​ CEO របស់ក្រុមហ៊ុននៅថ្ងៃទី ០៥ ខែកក្កដាខាងមុខនេះ។ ប៉ុន្តែយ៉ាងណាមិញ លោកក៏ទៅណាមិនឆ្ងាយពីតំណែងកំពូលរបស់ក្រុមហ៊ុននេះដដែល ពោលគឺលោកនឹងចូលកាន់តំណែងថ្មីជានាយកប្រតិបត្តិ (Executive Chairman) នៃក្រុមហ៊ុនជំនួសវិញ។

នៅដើមខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់ទំនិញតាមអ៉ីនធ័រណេតធំបំផុតលើពិភពលោកបានប្រកាសថា លោក Jeff Bezos នឹងចាកចេញពីតំណែងនៅរដូវក្តៅឆ្នាំនេះ ខណៈលោក Andy Jessy មន្រ្តីជាន់ខ្ពស់ផ្នែកគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន និងទទួលតំណែងជា CEO របស់ក្រុមហ៊ុនបន្ត។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Amazon បានឱ្យដឹងថា ការសម្រេចយកថ្ងៃទី ០៥ ខែកក្កដានេះ ដោយសារតែកាលបរិច្ឆេទនេះគឺជាថ្ងៃគម្រប់ខួប ២៧ឆ្នាំនៃការចាប់ដំណើរការក្រុមហ៊ុន Amazon។ គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon បានកកើតឡើងដោយបាតដៃទទេ ដោយមានទីតាំងឃ្លាំងជួសជុលរថយន្តមួយជាការិយាល័យរបស់ខ្លួន។ មកដល់ពេលនេះ Amazon ត្រូវបានគេវាយតម្លៃថា មានតម្លៃទីផ្សារប្រមាណ ១.៦៥ពាន់ពាន់លានដុល្លារអាមេរិក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក