BREAKING NEWS : មានករណីស្លាប់ករណីជនជាតិខ្មែរចំនួន ០១នាក់ បុរសអាយុ ៦៧ឆ្នាំ ដោយសារ ជំងឺកូវីដ១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះបានចេញប្រកាសព័ត៌មានផ្លូវការដោយឱ្យបានដឹងថា ៖ យោងតាមរបាយការណ៍មន្ទីរពេទ្យបង្អែកខេត្តព្រះសីហុន មានបុរសជនជាតិខ្មែរអាយុ ៦៧ឆ្នាំ រស់នៅខេត្តព្រះសីហនុ ដែលបានចូលទៅមន្ទីរពេទ្យនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧:៣០នាទីជាមួយនឹងស្ថានភាពក្តៅខ្លួន ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ និងយកសំណាកទៅវិភាគ ជាលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩។
ដោយស្ថានភាពជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗដែលតម្រូវឱ្យគ្រូពេទ្យធ្វើការសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:៥០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖បុរសជនជាតិខ្មែរអាយុ៦៧ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។