ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី លើកទឹកចិត្តដល់ក្រសួងអប់រំបន្តច្នៃប្រឌិតលើការកសាងសមត្ថភាពឆ្លើយតបនឹងការវិវត្តនៃវិស័យឌីជីថល

ភ្នំពេញ៖ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ប្រតិភូគណៈកម្មការទី៧ លោក ហ៊ុន ម៉ានី បានសំដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ និងលើកទឹកចិត្តដល់ក្រសួងអប់រំឱ្យបន្តការប្រើប្រាស់ភាពច្នៃ ប្រឌិតលើការកសាងសមត្ថភាព និងលទ្ធភាពដែលឆ្លើយតបនឹងការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រធានគណៈកម្មការជំនាញទី៧ នៃរដ្ឋសភាលោក ហ៊ុន ម៉ានី បានផ្តល់ជាធាតុចូលនិងអនុសាសន៍សំខាន់ៗ ដល់ក្រសួងអប់រំ យុវជន និងកីឡា លើការបន្តពង្រឹងយុទ្ធសាស្រ្តក្នុងការផ្តល់ទំនុកចិត្តជូនដល់មន្ត្រីអប់រំ សាធារណជន ជាពិសេសអាណាព្យាបាលលើប្រក្រតីភាពការអប់រំតាមគ្រឹះស្ថាន សិក្សាទាំងរដ្ឋ និងឯកជន ក៏ដូចជាការគិតគូរសម្របខ្លួន និងការត្រៀមខ្លួនចំពោះភាពមិនទៀងទាត់នៃដំណើរវិវត្តសង្គម និងពិភពលោកដែលអាចជះឥទ្ធិពលដល់វិស័យអប់រំ ព្រមទាំងជំរុញយន្តការនៃការកៀរគរដៃគូសហការ គាំទ្រ ក្នុងការជំរុញការអភិវឌ្ឍនានាក្នុងវិស័យអប់រំ ជាពិសេសការកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា និងការបន្តពង្រឹង និងលើកកម្ពស់ការអប់រំបែបឌីជីថល ដើម្បីត្រៀមខ្លួនជានិច្ច មិនថាក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងក្នុងការឆ្លើយតបការវិវត្តចុងក្រោយ នៃការមកដល់នៃបដិវត្តឧស្សាហកម្ម៤.០។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងជំនាញរបស់ខ្លួននៅតែបន្តធ្វើកំណែទម្រង់ផ្នែកអប់រំ និងសាលារៀនឱ្យដើរស្របតាមការវិវត្តនៃបច្ចេកវិទ្យា បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ-១៩។

លោកបានបញ្ជាក់ថាវិស័យអប់រំនៅក្នុងបរិបទថ្មី នៃការរាតត្បាតដោយកូវីដ-១៩ ត្រូវបានផ្តល់អាទិភាពដល់សកម្មភាពចំនួន៥រួមមាន ការដាក់ចេញនូវកម្មវិធីកំណែទម្រង់សាលារៀន ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ការលើកកម្ពស់កម្មវិធីអំណាន និងគណិតវិទ្យានៅកម្រិតដំបូង ការកៀរគរការចូលរួមពីគ្រប់ប្រភពនិងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល និងការលើកកម្ពស់ឌីជីថល សម្រាប់សតវត្សទី២១តាមរយៈការជំរុញការសិក្សារបស់សិស្ស។

លោកបន្តថា៖ «បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ-១៩ និងការជួបឧបសគ្គជាច្រើនក៏ដោយ ក្រសួងកំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលទី៣ នៃផែនការកំណែទម្រង់លើសកម្មភាពជាអាទិភាពរួមមាន ការពង្រឹងការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, ការដាក់ឱ្យអនុវត្តនូវតម្លៃការងារប្រចាំឆ្នាំ, ការបង្កើតឱកាស និងអនុវត្តគន្លង អាជីពក្នុងវិស័យអប់រំ, ការគ្រប់គ្រងផ្តោតលើលទ្ធផល, ការបង្កើតក្រុមជំនាញចុះជួយ និងគាំទ្រដល់សាលារៀន, និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ»។

គួររម្លឹកផងដែរថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាលើកទី៣នៃជំនួបផ្លូវការរវាងគណៈកម្មការទី៧ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការទី៧បានជួប ប្រជុំជាមួយក្រសួងដើម្បីធ្វើការពិភាក្សាលើប្រធានបទ ការរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុវជន និង កីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយស្តីពីសាលារៀន ជំនាន់ថ្មី ។ បន្ទាប់មក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការ និងក្រសួងបានរៀបចំសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌកម្ពុជា និងសាកល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក