ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ បានន័យថាសម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់ ៣ឆ្នាំមុនគោលដៅឆ្នាំ២០២០។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ ពិសេសជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមឆ្នាំ២០២៣ ដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបង្ហាញពីរបាយការណ៍ នៃលទ្ធផលការងាររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដោយក្នុងនោះបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ មានករណីកើតជំងឺគ្រុនចាញ់ចំនួន ៤ ២៧៩ករណី ថយចុះ៥៤ភាគរយ បើប្រៀបធៀបឆ្នាំ២០២០។ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់គឺសូន្យ ចាប់តាំងពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជំរុញដល់ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីប្រភេទ អាជ្ញាធរពាក់ព័ន្ធ រួមទាំងអង្គការដៃគូ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង គឺត្រូវរួមគ្នាបន្តប្រយុទ្ធទប់ស្កាត់ ការពារការចម្លងជំងឺគ្រប់ប្រភេទ ត្រួតពិនិត្យឱ្យទាន់ពេលវេលានូវវិធីសាស្ត្ររកឱ្យឃើញ និងផ្តល់ថ្នាំព្យាបាល។

លោកបន្ថែមថា ការចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាព ពិសេសជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមឆ្នាំ២០២៣ ដោយត្រូវពង្រឹងការគ្របដណ្តប់ផ្តល់មុងជ្រលក់ថ្នាំជូនដល់ប្រជាជនចល័ត និងចំណាកស្រុកឱ្យបាន ១០០ភាគរយ ជាពិសេសអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័ត ជួយណែនាំឱ្យប្រជាពលរដ្ឋដែល ចល័តចូលព្រៃប្រើប្រាស់មុងឱ្យបានគ្រប់គ្នា។ ជាពិសេសគឺត្រូវពង្រឹងវិសាលភាពព្យាបាលជំងឺ វីវ៉ាក់ដោយប្រើថ្នាំហ្រ្វីវ៉ាគីន។

លោករដ្ឋមន្ត្រី បានជំរុញដល់សមាជិកសមាជិកាក្នុងអង្គសន្និបាត ទាំងអស់ឱ្យយកចិត្តទុកដាក់ពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីរកឱ្យឃើញនូវបទពិសោធន៍ និងដំណោះស្រាយល្អៗ សម្រាប់យកទៅអនុវត្តន៍បន្តឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីបុព្វហេតុនៃការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺដង្កូវព្រូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក