ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាទទួលបានជំនួយពីសហភាពអឺរ៉ុបជាង ៨លានដុល្លារលើគម្រោងពង្រឹងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ សហភាពអឺរ៉ុបសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ៧,២លានអឺរ៉ូ ប្រមាណជាង ៨លានដុល្លារអាមេរិកដល់កម្ពុជា តាមរយៈការសហការក្នុងភាពជាដៃគូជាមួយអង្គការអន្តរជាតិធំៗចំនួន៣ សម្រាប់គាំទ្រដល់ការអនុវត្តន៍គម្រោងពង្រឹងប្រព័ន្ធគាំពារសង្គម។

ការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្មវិធីកែទម្រង់ប្រព័ន្ធគាំពារសង្គមនេះ មានគោលបំណងរួមចំណែកដល់ការឆ្លើយតបភ្លាមៗ ចំពោះជំងឺកូវីដ-១៩ នៅកម្ពុជា និងគាំទ្រដល់ការអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា។ នេះតាមការលើកឡើងរបស់ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក Bryan Fornari ដែលថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ជំនួយឥតសំណងនេះ អនុវត្តដោយអង្គការ Oxfam ក្នុងទឹកប្រាក់១,៨លានអឺរ៉ូ សម្រាប់ជួយឱ្យគម្រោងដំណើរការ រហូតដល់ឆ្នាំ២០២៣ លើកកម្មវិធីកម្ពស់ការផ្តល់សេវា និងការសម្របសម្រួលនៃប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម តាមរយៈ ប្រព័ន្ធដែលធ្វើទំនើបកម្ម ពិសេសពង្រីកវិសាលភាពនៃប្រព័ន្ធសនិ្តសុខសង្គមដល់កម្មករនិយោជិតឱ្យបានកាន់តែច្រើន។ ទឹកប្រាក់ជិត ៥,៦លានអឺរ៉ូទៀត អនុវត្តរហូតដល់ឆ្នាំ២០២៤ លើកម្មវិធីបង្កើនគុណភាព និងភាពស៊ីជម្រៅនៃសេវាជំនួយសង្គមដល់ពលរដ្ឋដែលរស់នៅក្នុងស្ថានភាពក្រីក្រ និងភាពងាយរងគ្រោះ ព្រមទាំងបង្កើនសមត្ថភាពនៃកម្មវិធីគាំពារសង្គម សំដៅពង្រឹង មុខរបរចិញ្ចឹមជីវិត និងការចូលរួមក្នុងទីផ្សារការងាររបស់ពួកគេ។

លោក Bryan Fornari បន្តថា សហភាពអឺរ៉ុបបានសហការជាមួយនឹងអង្គការ ILO យូនីសេហ្វ និង Oxfam ដើម្បីគាំទ្រដល់កម្ពុជា ឱ្យសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការពង្រីកបរិយាបន្ននៃប្រព័ន្ធគាំពារសង្គម ដោយរួមបញ្ចូលទាំងកម្មករ និយោជិត ដែលមិនទាន់ទទួលបានការការពារនៅឡើយ។ ជាជំហានបន្ទាប់សហភាពអឺរ៉ុបនឹងគាំទ្រដល់តំណភ្ជាប់រវាងសេវាគាំពារសង្គម ការងារសមរម្យ និងកំណើនបៃតងប្រកបដោយចីរភាព។

អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជាលោកបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេវាគាំពារសង្គមប្រកបដោយបរិយាបន្ន សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ព្រមទាំងលើកកម្ពស់ការ អភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច។

យិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថនា មានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមនេះ ស្របពេលដែល កម្ពុជាផ្លាស់ទៅរកការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ រឹតតែមានសារសំខាន់ទៅទៀត។

ដូចគ្នានេះ នាយកការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ លោក Graeme Buckley មានប្រសាសន៍ថា គម្រោងនេះ នឹងរួមចំណែកដល់ការពង្រីកសេវាគំាពារសង្គម ដល់ស្ត្រី បុរស និងក្រុមគ្រួសាររបស់គេឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជា បង្កើនការគ្របដណ្តប់នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិត ដែលមិនទាន់ទទួលបាននៅឡើយ ដើម្បីឈានទៅកសាង ប្រព័ន្ធគាំពារសង្គម ឆ្លើយតបចំពោះយេនឌ័រ ដែលកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាព និងចីរភាព គ្របដណ្ដប់ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងវដ្តជីវិតទាំងមូល ក៏ដូចជារួមចំណែកដល់ការសម្រេចបានការងារសមរម្យ ព្រមទាំងកំណើនសេដ្ឋកិច្ច ប្រកបដោយ បរិយាបន្ន និងប្រសិទ្ធភាព៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក