ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់

អន្តរជាតិ៖ ប្រទេសចិនកាលពីថ្ងៃចន្ទបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin និង Raytheon Technologies ជុំវិញការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដោយថាកិច្ចព្រមព្រៀងអាវុធបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេស និងទំនាក់ទំនងទ្វេភាគី។

ទណ្ឌកម្មនេះជាវិធានការប្រឆាំងនឹងក្រុមហ៊ុនទាំងពីរលើការលក់សព្វាវុធក្នុងតម្លៃ១០០លានដុល្លារកាលពីថ្ងៃទី៧ ខែកុម្ភៈទៅឱ្យតៃវ៉ាន់ ដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

វាជាលើកទីបីហើយដែលទីក្រុងប៉េកាំងបានប្រកាសវិធានការប្រឆាំងនឹងក្រុមហ៊ុនទាំងពីរជុំវិញការលក់អាវុធទៅឱ្យតៃវ៉ាន់ ។

ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ដែលខ្លួននិយាយថាត្រូវតែទទួលយកអធិបតេយ្យភាពរបស់ចិន ដែលត្រូវមានការបង្រួបបង្រួមឡើងវិញឡើយ។

ការឆ្លើយតបចុងក្រោយរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផែនការរបស់ខ្លួននៅថ្ងៃទី៧ ខែកុម្ភៈដើម្បីលក់ការធ្វើឱ្យប្រសើរឡើងនូវកាំជ្រួច Patriot តម្លៃ១០០លានដុល្លារទៅឱ្យតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃចន្ទថា ការលក់អាវុធចុងក្រោយបំផុតទៅឱ្យកោះតៃវ៉ាន់ បានធ្វើឱ្យខូចផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

លោក Wang បាននិយាយថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់និងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ»។

លោក Wang បានបន្ថែមថា អនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងបរទេសរបស់ប្រទេសចិន រដ្ឋាភិបាលចិនបានសម្រេចចិត្តចាត់វិធានការប្រឆាំងនឹងសកម្មភាព របស់ក្រុមហ៊ុន Raytheon Technologies និង Lockheed Martin៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក