ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលណែនាំក្រសួងមួយចំនួនចូលរួមក្នុងការផ្សព្វផ្សាយទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋាភិបាលណែនាំក្រសួង ស្ថាប័នផ្សេងៗ រួមទាំងវត្តអារាមឲ្យចូលរួមក្នុងការផ្សព្វផ្សាយប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីជំរុញប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងការស្រឡាញ់វប្បធម៌ជាតិ។

យោងតាមសារាចរចុះថ្ងៃទី២២ ខែកុម្ភៈនេះ រដ្ឋាភិបាលបានណែនាំទៅកាន់ ក្រសួង ឬស្ថាប័ននានា ដែលពាក់ព័ន្ធមានដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ឬស្ថាប័នពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងធម្មការនិងសាសនា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវចូលរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិទាំងនៅលើទីតាំងផ្ទាល់និងតាមបណ្តាញសង្គម កន្លែងទេសចរណ៍នានា តាមវត្តអារាមនានា ក៏ដូចជាទៅដល់សិស្សានុសិស្ស ព្រមទាំងណែនាំឯកអគ្គរាជទូត អគ្គកុងស៊ុល និង កុងស៊ុលប្រចាំនៅកម្ពុជាឲ្យចូលរួមនៅក្នុងការប្រារព្ធទិវានេះ។ ចំណែកក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិមាននាទីការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា ឱ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនោះ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវផ្សព្វផ្សាយសមិទ្ធផល ការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយតម្លៃ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិងរមណីយដ្ឋានវប្បធម៌ផ្សេងៗ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា។ ជាពិសេស អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនាត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិផងដែរ។

ទិវាវប្បធម៌ជាតិ ៣មីនា ប្រារព្ធឡើងដើម្បីជំរុញប្រជាពលរដ្ឋ ជាពិសេសយុវជនទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ និងលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំពិធីប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន និងបណ្ដុះស្មារតីកូនខ្មែរជំនាន់ក្រោយឲ្យស្រឡាញ់និងការពារវប្បធម៌ជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក