ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

“ឌឹដ្រាម” ភោជនីយដ្ឋានដែលមានអនាម័យ ផាសុកភាព ម្ហូបឆ្ងាញ់ ទទួលបានលិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍

ភ្នំពេញ៖ ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ភោជនីយដ្ឋាន ឌឹដ្រាម មានម្ហូបឆ្ងាញ់ៗតាមបែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់អាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ដោយបើកចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង១២:០០អាធ្រាត។

ឌឹដ្រាម ជាភោជនីយដ្ឋានដែលមិត្តភក្តិនិងក្រុមគ្រួសារអញ្ជើញមកបរិភោគអាហារឆ្ងាញ់ពិសានិងមានរស់ជាតិ អមជាមួយតន្ត្រីពីរោះ ដែលបង្កើតបរិយកាសសប្បាយរីករាយ មានលក្ខណៈស្តង់ដាទទួលស្គាល់ផ្នែកអនាម័យ ផាសុកភាព បុគ្គលិករួសរាយ និងមានចំណតរថយន្តធំទូលាយ។

លោកអ្នកអាចអញ្ជើញកុម៉្មង់អាហារឬកក់តុបានតាមរយៈទូរសព្ទលេខ 077 823 888 / 010 823 889 ហ្វេសបុក The Drum Restaurant & Pub ឬគេហទំព័រ : www.thedrumpub.com (http://www.thedrumpub.com/)។

ផ្អែកលើគោលការណ៍អនុវត្តអនាម័យល្អ ក្រសួងសុខាភិបាលផ្តល់ចំណាត់ថ្នាក់ល្អប្រសើរ Grade EXCELLENT «A» ដល់ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម។


ថ្មីៗនេះភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម ត្រូវបានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញផ្ដល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពដែលបញ្ជាក់ថាភោជនីយដ្ឋានអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន ដែលទទួលបានពិន្ទុ៤៧០ពិន្ទុ។


ក្រៅពីផ្តល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពជូនហើយ ក្រសួងទេសចរណ៍បានផ្ដល់វិញ្ញាបនបត្រដែលបញ្ជាក់ពីការគោរពបានត្រូវនូវវិធានសុវត្ថិភាពទេសចរណ៍ និងត្រាបានចាក់វ៉ាក់សាំងរួចរាល់ដែលបញ្ជាក់ថាបុគ្គលិកក្នុងហាងបានបំពេញភារកិច្ចចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នាអស់ហើយផងដែរ។


កាលព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ភោជនីយដ្ឋាន ឌឹដ្រាម ត្រូវបានក្រសួងទេសចរណ៍ ធ្វើការប្រគល់បណ្ណឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានវាយតម្លៃលើលក្ខខណ្ឌយ៉ាងល្អក្នុងដំណាក់កាលការពារនៃការរីករាលដាននៃជំងឺឆ្លងកូវីដ១៩ មានដូចជាវិធានសុវត្ថិភាពចំពោះភ្ញៀវ វិធានសុវត្ថិភាពចំពោះបុគ្គលិក និងស្តីពីវិធានសុវត្ថិភាពចំពោះដៃគូសហប្រតិបត្តិការ និងការគ្រប់គ្រងអាជីវកម្ម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក