ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវការ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចប់ការសហការជាមួយក្រុមហ៊ុនសម្លៀកបំពាក់ FBT

ភ្នំពេញ​៖ នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញនូវសេចក្តីជូនដំណឹងមួយ ស្តីពីការបញ្ចប់ការសហការផ្គត់ផ្គង់ឯកសណ្ឋានជម្រើសជាតិកម្ពុជា ជាមួយក្រុមហ៊ុន FBT ជាផ្លូវការ ក្រោយពីមានកិច្ចសហការជាច្រើនឆ្នាំកន្លងមក។

លិខិតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានខ្លឹមសារដូចតទៅ៖ សេចក្តីជូនដំណឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមជម្រាបជូនដល់សាធារណៈជន និងបងប្អូនអ្នក គាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ឱ្យបានជ្រាបថា៖ កុងត្រាជាដៃគូរផ្គត់ផ្គង់សម្ភារកីឡារបស់ ក្រុមជម្រើសជាតិរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន FBT ត្រូវបានបញ្ចប់ហើយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន FBT សម្រាប់ការសហការនាពេល កន្លងមក និងសូមជូនពរឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យក្នុងមុខជំនួញរបស់ខ្លួនបន្តទៀត។

ទន្ទឹមនឹងការបញ្ចប់ភាពជាដៃគូរផ្គត់ផ្គង់សម្ភារកីឡារបស់ក្រុមជម្រើសជាតិកម្ពុជានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានគោលការណ៍ផ្តល់អទិភាពសម្រាប់ផលិតផលក្នុងស្រុក ក្នុង គោលបំណងចង់ឱ្យសម្ភារដែលក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ ជាផលិតផលដែលកម្ពុជា ធ្វើឡើងដោយខ្លួនឯង។ យើងបានសិក្សារួចរាល់ និងកំពុងដំណើរការ ការរៀបចំផលិតឯក សណ្ឋាន និងសម្ភារផ្សេងៗទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា។ ប៉ុន្តែដោយសារស្ថានភាពន ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអូសបន្លាយជាងមួយឆ្នាំកន្លងមកនេះ ការងាររៀបចំ ផលិតសម្ភារត្រូវរងផលប៉ះពាល់នឹងត្រូវបានពន្យាពេល។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមជម្រើសជាតិនឹងបន្តការប្រើប្រាស់ឯកសណ្ឋាន បច្ចុប្បន្នរបស់ក្រុមហ៊ុន FBT រហូតដល់មានការចេញជាផ្លូវការឯកសណ្ឋានថ្មីនាពេលខាងមុខ។

សូមបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងរង់ចាំ នូវសមិទ្ធិផលថ្មីនៃឯកសណ្ឋានរបស់ក្រុមជម្រើសជាតិដែលជាផលិតរបស់ខ្មែរយើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក