ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: សម្តេចតេជោអំពាវនាវឱ្យប្រជាពលរដ្ឋទទួលខុសត្រូវលើសំរាមរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ មិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាល ដើម្បីរក្សាសោភ័ណភាពទីក្រុងក៏ដូចជាថែរក្សាប្រព័ន្ធលូបង្អូរទឹកកខ្វក់ផងដែរ។

ថ្លែងនៅក្នុងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា បញ្ហាកង្វល់របស់រាជធានីភ្នំពេញនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយខ្លះបានយកសំរាមទៅបោះចូលនៅក្នុងលូជាដើមដែលនេះគឺជាបញ្ហាធ្វើឱ្យមានកាកកស្ទះសំរាមក្នុងប្រព័ន្ធបង្ហូរទឹក ហើយនឹងបង្ករជាជំនន់នៅពេលមានភ្លៀង។

សម្តេចបានបន្តថា បើទោះបីមានធុងដាក់ឱ្យចោលសំរាមដោយមានដាក់ញែកសំរាមរវាងកាកសំណល់រឹង និងសំណល់រាវក៏ដោយតែពលរដ្ឋមួយចំនួននៅតែមិនព្រមញែកទៅតាមនោះទេ ដោយសម្តេចតេជោ អំពាវនាវដល់អ្នករស់នៅរាជធានីភ្នំពេញ និងអ្នកមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញទាំងអស់ឱ្យយកចិត្តទុកដាក់លើការញែកសំរាម សំអាតបរិស្ថាន និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា។

សម្ដេចតេជោបានថ្លែងថា៖ «បន្ទោសអ្នកបោសសំរាម! បន្ទោសយ៉ាងមិច? បើខ្លួនឯងអ្នកពង្រាយសំរាមហើយរអ៊ូដាក់អាជ្ញាធរខ្វះការទទួលខុសត្រូវទៅលើបញ្ហាបោះចោលសម្រាម តែខ្លួនឯងអ្នកពង្រាយសំរាម។ […] គូរតែខ្មាស់ក្មេងៗបច្ចុប្បន្នគាត់ទទួលបានការអប់រំពីលោកគ្រូ អ្នកគ្រូ ជួនកាលក្មេងៗទៅជាគ្រាន់បើជាងមនុស្សចាស់ទៅទៀត។ វាចេះគ្រប់គ្រងសំរាមដែលវាទទួលទានហើយ វាចេះយកទៅដាក់នៅត្រង់នេះ ត្រង់នោះក្មេងរបស់យើង។ នេះជាការអំពាវនាវមួយ ដែលរឿងវាសាមញ្ញទេ វាអត់មានអីលំបាកទេរឿងហ្នឹងនោះ តែដល់ពេលយើងធ្វើឱ្យលំបាកវាទៅជាលំបាកទៅ ហើយលំបាកអ្នកណា? លំបាកយើងទាំងអស់គ្នាហ្នឹង»។

សម្តេចតេជោ ក៏បានលើកឡើងដែរថា បច្ចុប្បន្នកំណើនការហូបដែលធ្វើឱ្យមានសំរាមច្រើន ដោយក្នុងមួយថ្ងៃប្រមូលសំរាមចំនួន ៣ពាន់តោន។

គួរបញ្ជាក់ដែរថា នៅរាជធានីភ្នំពេញ សំរាមបានកើនឡើងពីរង្វង់២៦០០តោនក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ ដល់រង្វង់២៩០០តោន ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០១៩កន្លងទៅ ខណៈបច្ចុប្បន្ននេះទីលានចាក់សំរាមក៏មិនទាន់ឆ្លើយតបនឹងបរិមាណសំរាមនៅក្នុងទីក្រុងភ្នំពេញនៅឡើយទេ ដែលនេះគឺជាបញ្ហាប្រឈមដែលទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក