BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩៨ករណីថ្មី (ឆ្លងថ្មីសហគមន៍៥៧២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៦ករណី ខណៈអ្នកជំងឺ ៣៥៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៧,៥៧៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០២២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២១,១២៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៦១៣ករណី និងឆ្លងសរុបក្នុងសហគមន៍ ៦,៣៧៨ករណី(ជាប្រភេទអូមីក្រុង) ៕