ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ងាត់ៗ! “កីឡដ្ឋានខេត្តកំពង់ស្ពឺ” ដំណើរការសាងសង់ដល់ណាហើយ?

កំពង់ស្ពឺ៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលជាសមិទ្ធិផលចំណងដៃសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានដំណើរការសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយដំណើរការបាន ៣ខែ នាពេលនេះកីឡដ្ឋានខេត្តកំពង់ស្ពឺបានសម្រេចប្រមាណជាង ២៥% ហើយក្នុងនោះរួមមានការសម្រេចការងារបុកគ្រឹះ ចាក់ធ្នឹមក្រវ៉ាត់ និងបេតុងជាន់ផ្ទាល់ដីនៃអាគារកីឡដ្ឋាន ខណៈនៅបរិវេណខាងក្រៅ ការងារពង្រាបដីត្រូវបានសម្រេចរួចរាល់ផងដែរ ។ ចំណែករបង ក្លោងទ្វារធំចំនួន២ ដែលបានចាប់ផ្ដើមសាងសង់មុនបុកគ្រឹះ ក៏បានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយពេលនេះក្រុមការងារកំពុងរៀបចំប្រព័ន្ធលូ និងបណ្ដាញអគ្គិសនី ។

គួរបញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានផ្តួចផ្តើមសាងសង់ដោយ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដោយមានការចូលរួមពីមូលនិធិណាហ្គាវើលដ៍ បេះដូងសប្បុរស ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៣លានដុល្លារអាមេរិក ដែលការសាងសង់នឹងបែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០ កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់។ ការសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នាឆ្នាំ ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក