ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្តេចតេជោអំពាវនាវឱ្យអ្នកលក់ថ្នាំព្យាបាលកូវីដ-១៩ កុំបង្កើនតម្លៃថ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកលក់ថ្នាំ កូវីដ-១៩ កុំឱ្យបង្កើនតម្លៃថ្នាំព្យាបាលកូវីដ-១៩ តាមចិត្តចង់។

ថ្លែងនៅក្នុងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា យើងនឹងបង្កើនការសមត្ថភាពនៃការផ្គត់ផ្គង់ថ្នាំបន្ថែមទៀត ប៉ុន្តែសូមឱ្យយកចិត្តទុកដាក់ទៅលើចំណុចពីរយ៉ាង ទី១ កុំបង្កើនតម្លៃថ្នាំទៅតាមចិត្តចង់ ព្រោះឥឡូវយើងឃើញប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញថ្នាំ ចឹងសូមឱ្យកន្លែងលក់ថ្នាំទាំងអស់ដែលទទួលបានការអនុញ្ញាតសូមកុំដំឡើងថ្លៃតាមចិត្តចង់។

សម្តេចក៏បានបញ្ជាក់ថា៖ «រឿងទី២ ផ្នែកសុខាភិបាលត្រូវពិនិត្យមើលថាថ្នាំហ្នឹងសុទ្ធ ឬមិនសុទ្ធ ព្រោះអាក្លែងក្លាយវាកើតឡើងច្រើនណាស់សូម្បីតែអាកុលក៏មានក្លែងក្លាយ… ចឹងត្រូវប្រុងប្រយ័ត្នចំពោះថ្នាំក្លែងក្លាយ»។

ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ដែលពុំមានលេខទិដ្ឋាការ ឬបញ្ជិកាត្រឹមត្រូវពីក្រសួងដែលអាចធ្វើឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយលក់ផលិតផលព្យាបាលកូវីដ-១៩ គ្មានលេខបញ្ជិកា។

ជាមួយក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ក៏បានចេញសេចក្តីជូនដំណឹងដែរថា ថ្នាំព្យាបាល កូវីដ-១៩ ម៉ូលណាទ្រីស គីមិនឱ្យលក់លើសពីតម្លៃ ៦៥ដុល្លារអាមេរិកនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក