អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន សង្ឃឹមថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ីអាចត្រូវបានអនុវត្ត ហើយទីក្រុង Kyiv អាចចូលរួមក្នុងកិច្ចប្រជុំនេះ។
មុននេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Vladimir Putin របស់រុស្ស៊ី បានព្រមព្រៀងគ្នាជាគោលការណ៍សម្រាប់កិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែន។
លោក Reznikov បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ខ្ញុំសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងកើតមាន អរគុណដល់ប្រធានាធិបតី Macron"៕