វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ខណៈមានការព្រមានថ្មីជុំវិញជម្លោះអ៊ុយក្រែន-រុស្ស៊ី

អន្តរជាតិ៖ តម្លៃប្រេងអន្តរជាតិបានកើនឡើងច្រើនជាង ១ដុល្លាទៀតនៅថ្ងៃចន្ទនេះ ចំពោះមុខការកើនឡើងភាពច្របូកច្របល់ជុំវិញជម្លោះដែលអាចកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរុស្ស៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែននោះ។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថា រុស្ស៊ីនឹងត្រូវកាត់ចេញពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ហើយនឹងបដិសេធការចូលទៅកាន់ការនាំចេញសំខាន់ៗ រួមទាំងប្រេងឥន្ទនៈ ដែលត្រូវការដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែន។ ប្រេងឆៅរបស់ Brent បានកើនឡើង ១,៣៤ ដុល្លារ ឬ ១,៤ ភាគរយនៅ ៩៤,៨៨ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់នៃ ៩៥ដុល្លាក្នុងការជួញដូរដំបូង។

ខណៈប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ១,៦៨ ដុល្លារ ឬ ១,៨ ភាគរយ នៅតម្លៃ ៩២,៧៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ ៩២,៩៣ដុល្លារ៕

លោក Vivek Dhar អ្នកវិភាគរបស់ធនាគារ Commonwealth បាននិយាយនៅក្នុងកំណត់ត្រាមួយថា «ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីកើតឡើង ដូចដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានព្រមាននៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អនាគតរបស់ Brent អាចកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉េល»៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក