ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលករខ្មែរជិត ១០នាក់បានស្លាប់និងរបួសក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តប្រាជីនបុរី ប្រទេសថៃ

ប្រទេសថៃ៖ ពលករខ្មែរចំនួន ៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីពួកគេបានធ្វើដំណើរតាមរថយន្តថៃសំដៅទៅកាន់ទីក្រុងបាងកក ហើយបានបុកគូទរថយន្តធំពីក្រោយពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ ៣៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៤-៥៥ ស្ថិតក្នុងភូមិ១ ឃុំក្រកសំបូរ ស្រុកសិរីមហាពោធិ៍ ខេត្តប្រាជីនបូរី ប្រទេសថៃ។

តាមការបំភ្លឺពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្ត ម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ស្រះកែវ ៣៦០៩ បើកបរដោយជនជាតិថៃ ដែលក្នុងនោះដឹកពលករខ្មែរចំនួន ៧នាក់ ពីស្រុកអារញ្ញប្រាថេត បែរមុខទៅរកខេត្តឆ:ឈើងសៅ លុះមកដល់ត្រង់ចំណុចកើតហេតុ ដោយសារតែរថយន្តមានល្បឿនលឿនស្របពេលយប់ងងឹតផងនោះក៏បានជ្រុលទៅបុកនឹងគូទរថយន្តសណ្តោងដែលដឹកដើមប្រេងខ្យល់ពេញទ្រុងពេញទំហឹងបណ្តាលអោយអ្នកបើកបរដែលជាជនជាតិថៃ និងពលករខ្មែរ ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពលករខ្មែរ ៤នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាប៊ីនបុរី ។

ក្រោយពេលកើតហេតុសាកសពពលករខ្មែរទាំង ៣នាក់ត្រូវបានសមត្ថកិច្ចថៃកំពុងស្រាវជ្រាវរកសាច់ញាតិនិងក្រុមគ្រួសារដើម្បីបញ្ជូនមកកាន់ស្រុកកំណើតវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក