ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៤៩ករណីថ្មី ក្នុងនោះករណីនាំចូល ១៦ករណី ខណៈអ្នកជំងឺ ៦២៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ២៧.៦៣៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១៩៤នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២០.៣៩៨នាក់៕