ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនកន្ធាយក្បាលកង្កែប៥១ក្បាលត្រូវបានព្រលែងនៅតាមដងទន្លេមេគង្គខេត្តក្រចេះ

ក្រចេះ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៥១ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងភូមិ សាស្ត្រស្រុកសម្បូរខេត្តក្រចេះ ដើម្បីការពារកុំឱ្យសត្វកម្រមួយប្រភេទនេះផុតពូជនៅក្នុងប្រទេសកម្ពុជា។

មន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាប្រចាំខេត្តក្រចេះលោក សោម ស៊ីថា បានឱ្យដឹងថាកូនកន្ធាយក្បាលកង្កែបចំនួន៥១ក្បាលនេះ ត្រូវបានលែងទៅក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកសម្បូរខេត្តក្រចេះក្នុងគោលដៅធ្វើយ៉ាងណា ឱ្យកូនកន្ធាយក្បាលកង្កែបរស់នៅក្នុងដែនជម្រកធម្មជាតិវិញ។

កូនកន្ធាយទាំងនោះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ ប្រមូលយកពីលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គ ក្រោយពីវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកយកវាទៅចិញ្ចឹមថែទាំរយៈពេលពី២ ទៅ៤សប្តាហ៍ ទើបព្រលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

លោកបន្តថា កន្ធាយក្បាលកង្កែប គឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូចអណ្តើកនោះទេ វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។

សត្វកន្ធាយនេះគឺត្រូវបានចាត់បញ្ចូលជាសត្វកម្រក្នុងបញ្ជីជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ(IUCN)។ តាមការស្រាវជ្រាវផ្លូវការរបស់ IUCN កន្ធាយក្បាលកង្កែបមាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត ហើយពួកវារស់នៅតាមបណ្តោយទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ ប៉ុន្តែវាក៏មាននៅប្រទេសអាស៊ីមួយចំនួនផងដែរ ។

ជារៀងរាល់ឆ្នាំកន្ធាយក្បាលកង្កែប ឬល្មិច ចាប់ផ្តើមបង្កកំណើតចន្លោះពីខែវិច្ឆិកា ដល់ខែមិថុនា។ ក្នុងរដូវពងកូនឆ្នាំនេះ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមការពារសម្បុកសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ២៨សម្បុកហើយ ដែលមានពងសរុបចំនួន ៨២៣ពង ។ ចំនួននេះ កើនលើស ៥០% បើធៀបទៅនឹងរដូវពងកូនឆ្នាំ ២០២០- ២០២១ ក្នុងរយៈពេលដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក