ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរទេសចរណ៍ស្ទឹងត្រែងរៀបចំដំណើរទស្សនាធម្មជាតិនៅតាមដងទន្លេមេគង្គលើជំនួសការទស្សនាសត្វផ្សោត

ស្ទឹងត្រែង៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំដំណើរទស្សនកិច្ចជាកញ្ចប់ បំរើសេវាកម្មជូនភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមតំបន់មានសក្តានុពលទេសចរណ៍នៃដងទន្លេមេគង្គលើ ជំនួសការទស្សនាសត្វផ្សោតដែលបានស្លាប់បាត់បង់ទៅអស់ហើយនោះ។

យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ ក្នុងឱកាសចុះពិនិត្យសក្តានុពលធម្មជាតិនៅតាមដងទន្លេមេគង្គ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងលោក អ៊ន ប៉ាសឿន បានឱ្យមន្ត្រីសហគមន៍ដឹកជញ្ជូនរៀបចំឱ្យមានសុវត្ថិភាពដល់ភ្ញៀវទេសចរ។ លោកបន្តថា ទីតាំងត្រូវទៅទស្សនារួមមាន តំបន់ប្រវត្តិសាស្ត្រព្រះសាខន ទីតាំងភ្នំកំបោរ ល្អាងភ្នំប្រាក់ តំបន់សម្រស់កោះហាន ទេសភាពតំបន់រ៉ាមសារ និងទស្សនាសត្វស្លាបនៅតាមដងទន្លេមេគង្គលើ ជំនួសឲ្យការទស្សនាសត្វផ្សោតនៅកោះឈើទាលដែលបានស្លាប់អស់។

លោកប្រធានមន្ទីរបញ្ជាក់ថា កិច្ចការងារទាំងនេះមន្ទីរធ្លាប់បានណែនាំរួចមកហើយ ឱ្យរៀបចំសេវាកម្មទេសចរណ៌ឱ្យបានល្អ ទូកសម្រាប់ដឹក ជញ្ជូនភ្ញៀវ ទីតាំងស្នាក់នៅអង្គុយកម្សាន្ត ម្ហូបអាហារមានអនាម័យ តម្លៃសមរម្យ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុកឱ្យមានភាពរីកចម្រើនឡើង។

ប្រជាសមាគមន៍អេកូទេសចរណ៍បុរីអូរស្វាយសែនជ័យលោក គង់ ចន្ទី បានទទួលយកការណែនាំនេះហើយប្រជាសហគមន៍នឹងរៀបចំឱ្យបានត្រឹមត្រូវតាមការចង់បាន ដើម្បីជូនដំណើរភ្ញៀវទេសចរមកកម្សាន្តឱ្យសប្បាយនិងប្រកបដោយសុវត្ថិភាព។

លោកបន្តថា ការរៀបចំបានល្អពិតជាធ្វើឱ្យភ្ញៀវទេសចរពេញចិត្តមកលេងម្តងហើយ ចង់មកម្តងទៀត ហើយក៍៏បានលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ប្រយោជន៍ជួយដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅតាមតំបន់នីមួយៗរកបានប្រាក់ចំណូលផង ។

ភ្ញៀវទេសចរមកពីខេត្តត្បូងឃ្មុំធ្លាប់មកលែងតំបន់នេះ លោក ឈី ដារ៉ាវុទ្ធ បានទទួលស្គាល់ថា នៅតាមដងទន្លេមេគង្គលើ នៃតំបន់រ៉ាមសារមានទេសភាពល្អសម្រាប់ទស្សនាដូចជាធនធានជីវចម្រុះ តំបន់កោះ ព្រៃលិចទឹក ដើមឈើធំៗមានឫសវែងអន្លាយ និងសត្វស្លាបជាដើម។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងត្រូវបានមន្ទីរទេសចរណ៍បានដាក់បញ្ចូលតំបន់អេកូទេសចរណ៍ សម្រស់កោះហាននិងបុរីអូរស្វាយសែនជ័យនេះ ធ្វើជាគំរូចូលរួមប្រកួតប្រជែងគ្នា ក្នុងសហគមន៍ទេសចរណ៍ឦសាន្តសម្រាប់ឆ្នាំ២០២២-២០២៥ ដើម្បីឱ្យថ្នាក់ជាតិវាយតម្លៃពីគុណភាព សោភ័ណភាព និងទទួលយកលិខិតបញ្ជាក់ឬបណ្ណសរសើរពីក្រសួងទេសចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក