ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការ WCS កំពុងស្វែងរកមុខរបរបន្ថែមដល់ប្រជាពលរដ្ឋជំនួសការជួញដូរនិងនេសាទសត្វព្រៃខុសច្បាប់

កោះកុង៖ អង្គការ WCS កំពុងរកដំណោះស្រាយមុខរបរថ្មីបន្ថែមដល់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរពីការជួញដូរសត្វអណ្តើក និងនេសាទខុសច្បាប់ងាកមកចាប់យកការចិញ្ចឹមត្រីនិងដាំបន្លែជំនួសវិញ។

អង្គការ WCS បានចុះផ្តល់បច្ចេកទេសនិងការបណ្ដុះបណ្ដាល ស្តីពីការចិញ្ចឹមត្រីនិងដាំបន្លែសុវត្ថិភាពដល់ប្រជាសហគមន៍ដែលរស់នៅក្នុងស្រុកស្រែអំបិលក្នុងគោលដៅចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

លើសពីនេះ ការបណ្ដុះបណ្ដាលធ្វើឡើងក្នុងគោលដៅកាត់បន្ថយការនេសាទខុសច្បាប់ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល ជាពិសេសការពារអណ្តើកហ្លួង និងក្រពើត្រីដែលជាប្រភេទសត្វជិតផុតពូជឱ្យនៅគង់វង្ស ស្ថិតនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

មន្ត្រីជំនាញបច្ចេកទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា លោក សោម ស៊ីថា ឱ្យដឹងថា បន្ទាប់ពីមើលឃើញពីបញ្ហាប្រឈមជាច្រើនជាមួយការបាត់បង់ធនធានធម្មជាតិជីវចម្រុះនិងការបាត់បង់ទីជម្រករបស់ធនធានជលផល អង្គការ WCS បន្តចុះផ្តល់បច្ចេកទេសទៅដល់ប្រជាសហគមន៍ចំនួន៥ ក្នុងស្រុកស្រែអំបិលពីការចិញ្ចឹមត្រីនិងដាំបន្លែសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះជំនាញពីការចិញ្ចឹមត្រីនិងដាំបន្លែសម្រាប់ទុកទទួលទានប្រចាំថ្ងៃផង និងសម្រាប់លក់យកប្រាក់ចំណូលដើម្បីលើកកម្ពស់ជីវភាពគ្រួសារផងដែរ។

លោកបន្តថា សហគមន៍នេសាទទាំង៥ដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសស្តីពីការចិញ្ចឹមត្រីនិងដាំបន្លែនេះ រួមមានសហគមន៍នេសាទមួយស្ថិតនៅក្នុងឃុំចំការហ្លួងនិងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងសហគមន៍នេសាទចំនួន៤ទៀត ស្ថិតនៅក្នុងឃុំបឹងព្រាវ និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក