ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

របបយោធាមីយ៉ាន់ម៉ាជំរុញប្រេសិតប្រធានអាស៊ានលោក ប្រាក់ សុខុន កុំជួបជាមួយអ្នកដែលខ្លួនចាត់ទុកថាជាភេរវករ

អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា បានអំពាវនាវឲ្យបេសកជនពិសេសរបស់ប្រធានអាស៊ានលោក ប្រាក់ សុខុន គួរកុំជួបជាមួយស្ថាប័នដែលប្រឆាំងរដ្ឋប្រហារកាលពីឆ្នាំមុន ដែលរបបយោធាបានប្រកាសថាជាក្រុម “ភេរវករ” ដែលផ្ទុយនឹងគោលការអាស៊ាន។

ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រសួងកត់សម្គាល់ថាខណៈពេលដែលការពិភាក្សាមួយចំនួនមានលក្ខណៈស្ថាបនាលើការអនុវត្តការយល់ស្របប្រាំចំណុចនោះ សមាជិកពីរនាក់បានស្នើឱ្យប្រេសិតពិសេសឱ្យចូលរួមជាមួយសមាគម និងក្រុមភេរវករខុសច្បាប់»។

ក្រសួងដដែលនេះបានលើកឡើងថាការស្នើឱ្យបេសកជនចូលជួបជាមួយក្រុមដែលខ្លួនចាត់ទុកជាភេរវករបែបនេះ «មិនត្រឹមតែផ្ទុយនឹងគោលការណ៍នៃធម្មនុញ្ញអាស៊ានប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្មរបស់អាស៊ានផងដែរ»។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីមួយឆ្នាំមុន ដោយជនស៊ីវិលជាង ១ ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបប្រឆាំងនឹងពួកប្រឆាំងរបបយោធា នេះបើយោងតាមតួលេខដែលបានលើកឡើងដោយក្រុមសកម្មជនដែលមានមូលដ្ឋាននៅប្រទេសថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក