ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងផែនការគ្រោងធ្វើជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅក្នុងខែមីនាខាងមុខនេះ

ភ្នំពេញ៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍សរុបចំនួនប្រមាណ៥ពាន់នាក់ ដើម្បីគណនាវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចតាមវិស័យនៅរាជធានីខេត្តនីមួយៗ។

ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ត្រូវតែមានទិន្នន័យតួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែក តាមបរិបទសេដ្ឋកិច្ចនៅក្នុងរាជធានីខេត្ត ថ្នាក់តំបន់ និងសកលលោក ដែលមានការរីកចម្រើន ជាមួយនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាទំនើបសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន លើកឡើងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច មានសារៈសំខាន់ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជានិងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

លោកបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ចនេះត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើកដំបូងនៅឆ្នាំ២០១១ ហៅថា «ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១» និងបានធ្វើ«អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤»។

លោកបន្ថែមថា បើតាមរបាយការណ៍លទ្ធផលបឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្ត ទាំង២៥ បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។

ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ នៃជំរឿនសហគ្រាសឆ្នាំ២០១១ ហើយបាន កើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០១៤ ផ្នែកទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤។ លទ្ធផលបឋមនេះ បានបង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋានភូមិ ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ដែលមានចំនួនប្រជាជនសរុប បានកើនទ្បើង ដល់ជិត ១៦លាននាក់ និងមានគ្រួសារសរុបប្រមាណ ៣,៦ លានគ្រួសារ នៅឆ្នាំ២០១៩។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការលោកស្រី ហង់ លីណា បានឱ្យដឹងដែរថា មន្ត្រីជំរឿននឹងចុះទៅដល់មូលដ្ឋាននៃរោងចក្រ សហគ្រាស ក្រុមហ៊ុន វត្តអារាមនិងអាជីវកម្មគ្រប់ខ្នាតទាំងអស់ ឱ្យតែមានទីតាំងជាក់លាក់ដើម្បីសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងអាជីវកម្មដែលលទ្ធផលនឹងប្រកាសជាផ្លូវការនៅក្នុងឆ្នាំ២០២៣។

លោកស្រីស្នើឱ្យអង្គភាពសេដ្ឋកិច្ច ដែលកំពុងតែធ្វើអាជីវកម្មហើយមានទីតាំងជាក់លាក់ត្រៀមខ្លួនដើម្បីចូលរួមក្នុង យុទ្ធនាការនេះ ដើម្បីផ្ដល់ព័ត៌មានដល់មន្រ្តីជំរឿន។

សូមបញ្ជាក់ថា តាមគោលនយោបាយរបស់កម្ពុជា ជំរឿនសេដ្ឋកិច្ចនឹងត្រូវធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិមាត្រា ៦៧៨ និងអនុក្រឹតលេខ ១៥១ អនក្រ.បក ចុះថ្ងៃទី ២ខែតុលា ឆ្នាំ២០១៩ ស្ដីពីការកំណត់កាលបរិច្ឆេទការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក