ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វស្លាបទឹក ១៣០ប្រភេទត្រូវបានរកឃើញនៅបឹងព្រែកល្ពៅនិងអន្លង់ព្រីង

ភ្នំពេញ៖ អង្គការ Bird Life រកឃើញសត្វស្លាបទឹកសរុប ១៣០ប្រភេទនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារ ទេសភាពអន្លង់ព្រីង ខេត្តកំពត ខណៈសត្វស្លាបខ្លះកំពុងស្ថិតនៅក្នុងស្ថានភាពជិតផុតពូជ និងរងគ្រោះជាសកល។

បន្ទាប់ពីបានធ្វើជំរឿនសត្វស្លាបអាស៊ីដែលបានប្រព្រឹត្តទៅនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង កាលពីខែមករា ឆ្នាំ២០២២ អង្គការ Bird Life បានឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ថា ជាលទ្ធផលអង្គការបានរកឃើញសត្វស្លាបចំនួន ៧៨ប្រភេទ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសត្វស្លាបចំនួន ៥២ប្រភេទ ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។

ក្នុងនោះមានសត្វស្លាបដែលដែលជិតផុតពូជបំផុតចំនួន ១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។ គួរបញ្ជាក់ផងដែរថា ចាបព្រៃវែងបាននៅតែបន្តមានវត្តមាន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។

សកម្មភាពអង្កេតតាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមន្ត្រីអង្កេតតាមដានទីវាលអង្គការជីវិតធម្មជាតិ និងឧទ្យានុរក្សប្រចាំការ ក្នុងតំបន់ការពារទេសភាពទាំងពីរនេះ ដែលគាំទ្រដោយអង្គការ Bird Life និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។

គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីងសហការអនុវត្តន៍ដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា Bird Life និង WWT៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក