ព្រៃវែង : នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៥នាក់ ស្រី១៧នាក់បន្ថែមទៀតដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈ និងមកពីតាមបណ្តារាជធានី-ខេត្ត និងមកពីក្រៅប្រទេស តាមលទ្ធផលតេស្ត(PCR)មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid Test)។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តព្រៃវែង បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់