ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS: វ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាទិញ ៥០ម៉ឺនដូសថ្មីទៀត មកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ យន្តហោះបានដឹកវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសថ្មីទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីរដ្ឋាភិបាលចិននោះ ត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីជើងទីមានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។

គិតមកដល់ពេលននេះកម្ពុជា បាននទទួលវ៉ាក់សាំងចំនួនជាង ៣លានដូសរួចមកហើយរួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់តាមរយៈអង្គការសុខភាពពិភពលោក។

ប្រជាពលរដ្ឋកម្ពុជាមានសេចក្តីអំណរជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតោ ហ៊ុន សែន ចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល់វីរុសកូវីដ-១៩នៅកម្ពុជា ដែលកំពុងតែផ្ទុះគួរឲ្យបារម្ភខ្លាំងនៅពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្នមនុស្សរបស់នៅក្នុងប្រទេសកម្ពុជាច្រើនជាង ១លាននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេមើលឃើញថាជាការជួយសង្គ្រោះអាយុជីវីរបស់ប្រជាពលរដ្ឋកម្ពុជានិងមនុស្សដែលកំពុងជ្រកកោននៅកម្ពុជា។ បើតាមគម្រោងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពស៉ាំ។

សម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោតេជោ បានបញ្ជាក់ថា នៅខែមេសានេះ វ៉ាក់សាំងមកដល់កម្ពុជា ៥០ម៉ឺនដូស (ដឹកមកដល់ថ្ងៃនេះ), ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស, ខែសីហា ១លានដូស។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក