ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃរួមទាំងថ្ងៃឈប់សម្រាកដល់ពលរដ្ឋ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងកូរីដ-១៩ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែកុម្ភៈនេះបានឱ្យដឹងថា ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនឆាប់បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ ក្រសួងអំនាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសហការណ៍ និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងកូរីដ-១៩ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាក ក៏ដូចជាបន្តអប់រំផ្សព្វផ្សាយ ចលនា កៀរគរ ឱ្យប្រជាពលរដ្ឋបានយល់ និងបន្តទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

បន្ថែមពីនេះសម្រាប់ពលរដ្ឋដែលមិនអាចមកទទួលយកវ៉ាក់សាំងនៅទីតាំងផ្ទាល់ក្រោមហេតុផលណាមួយ ក្រសួងនឹងទៅចាក់ជូនដល់ទីតាំងប្រជាពលរដ្ឋតាមភូមិឃុំតែម្តង។

ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនឆាប់បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ ក្រសួងសុខាភិបាល បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ក៏ដូចជាអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ឬមិនទាន់បានចាក់ដូសទី២ តាមមូលដ្ឋានរបស់ខ្លួនឱ្យមក ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ នេះឱ្យបានគ្រប់គ្នា និងឱ្យបានឆាប់រហ័ស។

ក្រសួងសុខាភិបាលបានរំលឹកដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រ កន្លះឡើងទៅ) និង «៣កុំ» (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្ន កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ ដោយរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក