ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនថា កិច្ចព្រមព្រៀងទីក្រុង Minsk «ជាច្រកចេញតែមួយគត់» សម្រាប់ដោះស្រាយវិបត្តិនៅអ៊ុយក្រែន

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មានប្រសាសន៍ថា៖ «ណាតូបានកកើតក្រោយសម័យសង្រ្គាមត្រជាក់។ ឥឡូវនេះយើងត្រូវពិនិត្យមើលស្ថានភាពបច្ចុប្បន្ន ហើយត្រូវតែមានការសម្របខ្លួនទៅនឹងអង្គការណាតូ។ ប្រសិនបើមានការបន្តពង្រីកទៅភាគខាងកើតជាប់ៗគ្នា តើនោះពិតជាធានាសន្តិភាពនៅអឺរ៉ុបដែរឬទេ? ដើម្បីសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប»?

កាលពីថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសលោក Wang Yi បានហៅកិច្ចព្រមព្រៀងទីក្រុង Minsk ថាជា "ផ្លូវតែមួយគត់" សម្រាប់ការដោះស្រាយស្ថានភាពអ៊ុយក្រែន ហើយលោកបាននិយាយថា អ៊ុយក្រែនមិនគួរប្រឈមមុខជាការប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗនោះទេ។

ថ្លែងទៅកាន់សន្និសីទសន្តិសុខតាមរយៈ អនឡាញ លោក Wang បាននិយាយថា ភាគីទាំងអស់គួរតែអង្គុយចុះដើម្បីពិភាក្សាស៊ីជម្រៅ ហើយបង្កើតផែនទីបង្ហាញផ្លូវ និងតារាងពេលវេលាសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង Minsk ។

លោកក៏បានហៅអង្គការណាតូថាជា កើតឡើងដោយសារសង្គ្រាមត្រជាក់ និងបានរំលឹកប្រទេសសមាជិករបស់ខ្លួនឱ្យពិចារណាឡើងវិញក្នុងការទទួលយកសមាជិកថ្មីនៅអឺរ៉ុបខាងកើត។

លោក Wang បាននិយាយថា អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសណាមួយ គួរតែត្រូវបានគោរព និងការពារ។

គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀម Minsk គឺជាកិច្ចព្រមព្រៀងដែលព្យាយាមបញ្ចប់សង្រ្គាមនៅក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។ វាបានបរាជ័យក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅ Donbas ហើយដូច្នេះត្រូវបានអនុវត្តតាមកញ្ចប់វិធានការថ្មីហៅថា Minsk II ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក