BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៨៨ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៧៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ៣០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៦,៩៧៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០២០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២០,៧៦៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៥៨៧ករណី និងឆ្លងសរុបក្នុងសហគមន៍ ៥,៨០៦ករណី(ជាប្រភេទអូមីក្រុង) ៕