ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម្ចាស់ក្សត្រីអង់គ្លេស Elizabeth តេស្តវិជ្ជមានកូវីដ -១៩

អន្តរជាតិ៖ ម្ចាស់ក្សត្រី Elizabeth ព្រះជន្ម ៩៥ ព្រះវស្សា បានធ្វើតេស្តវិជ្ជមានជំងែកូវីដ-១៩ និងកំពុងមានរោគសញ្ញាស្រាល ហើយព្រះម្ចាស់ក្សត្រីកំពុងគង់ព្យាបាលនៅវិមាន Buckingham។

បើតាមព្រះបរមរាជវាំងបានឱ្យដឹងថា ម្ចាស់ក្សត្រី ទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យ ហើយនឹងអនុវត្តតាមគោលការណ៍ណែនាំសមស្របទាំងអស់។

ចំណែកព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៣ ព្រះវស្សា ដែលជាអ្នកស្នងមរតកនៅដើមខែនេះ បានដកខ្លួនចេញពីព្រឹត្តិការណ៍មួយ បន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណាជាលើកទីពីរផងដែរ។ ប្រភពពីវាំងមួយបាននិយាយថាគាត់បានជួបម្ចាស់ក្សត្រីប៉ុន្មានថ្ងៃមុន។

សុខភាពរបស់ព្រះមហាក្សត្រីយានី ដែលជាព្រះមហាក្សត្រដែលមានវ័យចំណាស់ និងសោយរាជ្យយូរជាងគេបំផុតរបស់ពិភពលោក ស្ថិតក្នុងការចាប់អារម្មណ៍ ចាប់តាំងពីទ្រង់បានចំណាយពេលមួយយប់នៅក្នុងមន្ទីរពេទ្យកាលពីខែតុលាឆ្នាំមុន ដោយសារជំងឺដែលមិនបានបញ្ជាក់ច្បាស់លាស់ ហើយក្រោយមកត្រូវបានគ្រូពេទ្យណែនាំឱ្យសម្រាក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក