ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តស្វាយរៀង បំភ្លឺករណីវីដេអូកម្មករសម្រុកចេញពីរោងចក្រមួយក្នុងខេត្តស្វាយរៀង

ស្វាយរៀង: នៅព្រលប់ថ្ងៃទី២៦ ខែឧសភា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានរៀបរាប់នៅព្រលប់នេះថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨ នាក់ ដោយក្នុងនោះរកឃើញកម្មករ ចំនួន ៥៤នាក់ មានវិជ្ជមានកូវីដ-១៩ និងបានដឹកយកទៅព្យាបាលភ្លាម។ 

លោក ម៉ែន វិបុល ថា “កម្មករឃើញគេយកសំណាក គាត់ស្មានថាយកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅហើយវាច្រឡំចឹងទេ”។  លោកអភិបាលខេត្តបានបញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ" ។ 

អភិបាលខេត្តស្វាយរៀង បានបញ្ជាក់បន្ថែមទៀតថា “ចំពោះមុខសញ្ញាដែលយើងយកគឺតែពីរអគារនៅរោងចក្រ អេ អេន ជេ មិនបាន ២០០នាក់ ផង ហើយអគារមិនពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដយើងមិនបានយកទេ”។

យ៉ាងណាមិញ អាជ្ញាធរខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រលប់ទៅលំនៅដ្ឋានវិញនាល្ងាចនេះ សូមធ្វើចត្តាឡីស័កតាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តទូរសព្ទលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា អាជ្ញាធរខេត្តស្វាយរៀងបានណែនាំឱ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក